ព្រឹតិ្តការណ៍ថ្មីៗ

ឆេះផ្ទះមួយកន្លែងនៅចំការមន

2 សប្តាហ៍ មុន 43 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ផ្ទះឈើលើ ថ្មក្រោម របស់ប្រជាពលរដ្ឋមួយកន្លែង ក្នុងខណ្ឌចំការមន ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង ផ្នែកខាងក្នុង កាលពីវេលាម៉ោង០១និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៩៣ ចំណុចជិតវិទ្យាល័យបឹងត្របបែក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា​ ដើមឡើយគេធំក្លិនឈ្ងៀមចេញពីផ្ទះខាងលើ មួយស្របក់មកស្រាប់តែផ្សែងបាញ់ខ្មួលខ្មាញ់ត្របាញ់ឡើងលាយឡំជាមួយអណ្តាតអគ្គិ ភ្លាមនោះ ផ្ទះឈើលើ ថ្មក្រោមកំពុងត្រូវបានស្ថិតដោយការហ៊ំព័ទ្ធភ្លើងឡើងសន្ធោសន្ធៅបាត់ទៅហើយ។ អ្នកជិតខាងក្បែរខ្លះភិតភ័យនាំគ្នាជួយពន្លត់និងទំនាក់ទំនងទៅក្រុមពន្លត់អគ្គិភ័យ ព្រោះតែខ្លាចឆេះឆ្លងរាលដាលទៅផ្ទះដទៃទៀត តែទោះជាយ៉ាងណា ហាក់មានការយឺតយ៉ាងបន្តិចទៅហើយព្រោះខាងក្នុងត្រូវបានគ្របដណ្តប់ដោយអគ្គិ។

 

ក្នុងនោះមានការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៤គ្រឿងផងដែរទើបរលត់បានទាំងស្រុង។ តែករណីនេះមិនបណ្តាលអោយមានគ្រោះដល់អាយុជីវិតដល់ប្រជាពលរដ្ឋនោះទេ។ចំពោះទំហ៊ំនៃការខូចខាតពុំអាចបញ្ជាក់បាននោះទេ ។ទោះយ៉ាងណាករណីអគ្គិភ័យ០១នេះ ពុំមានការបញ្ជាក់ថាមកពីមូលហេតុអ្វីនោះនៅឡើយទេ ខណ:ក្រុមជំនាញកំពុងស្រាវជ្រាវ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ