ព្រឹតិ្តការណ៍ថ្មីៗ

ដឹកគោទៅឃ្វាល នៅវាលស្រែ ត្រូវរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធម័

4 ខែ មុន 430 តូ សុផល

ខេត្តតាកែវ៖បុរសម្នាក់ ត្រូវបានរន្ទះបាញ់ ស្លាប់ភ្លាមៗចោលប្រពន្ធកូននៅកណ្តាលវាលស្រែ យ៉ាងអាណោចអាធម័ បន្ទាប់ពីបានដឹកគោទៅឃ្វាល នៅវាលស្រែ ដែលមានចំងាយ២៥០០ម៉ែត្រពីផ្ទះ ។

ហេតុការនេះបានបង្ករឲ្យមានភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២:៣០នាទី រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃភ្លង ឃំុសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះដឹកគោទៅឃ្វាល នៅវាលស្រែ ដែលមានចម្ងាយ២៥០០ម៉ែត្រពីភូមិ ស្រាប់តែនៅពេលកើតហេតុ មានភ្លៀងធ្លាក់មកមួយមេ ហើយនឹងលាយឡំដោយផ្គររន្ទះ បានបាញ់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមតែម្តង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះបាវ សុខុម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃំុកើតហេតុខាងលើ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់រួច ធ្វើកោសល្យវិច្ឆយ័ ហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ស្លាប់ពិតប្រាកដមែន បន្ទាប់ពីពិនិត្យចប់សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ