ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញ ជួបសំណេះសំណាលជាមួយបងប្អូនសមាគមអភិរក្សស៊ីក្លូ និង មុខរបរក្រៅប្រព័ន្ធ សរុបចំនួន ១៦២នាក់

2 សប្តាហ៍ មុន 94 តូ សុផល

ភ្នំពេញ៖នៅថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នេះ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះជួបសំណេះសំណាលជាមួយបងប្អូនសមាគមអភិរក្សស៊ីក្លូ និង មុខរបរក្រៅប្រព័ន្ធ សរុបចំនួន ១៦២នាក់ ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងវិទ្យាល័យវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងគោលបំណងសាកសួសុខទុក និង ពិនិត្យជម្ងឺជូនពូកគាត់ដោយឥតគិតថ្លៃ ។

ក្រោយពីបញ្ចប់ពិធីសំណេះសំណាលនេះរួចមក លោក អភិបាល នៃគណៈអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាជូនដល់បងប្អួនសមាគមអភិរក្សស៊ីក្លូ និង មុខរបក្រៅប្រព័ន្ធ ចំនួន ១៦២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល និងឧបត្ថម្ភជូនប្រធានសមាគមអភិរក្សស៊ីក្លូ ថវិកាចំនួន ១០០.០០០រៀល សរុបថវិកាចំនួន ១,៧២០,០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ