ព្រឹតិ្តការណ៍ថ្មីៗ

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានចុះអប់រំសុខភាពជូនប្រជាពលរដ្ឋចំនួន៤៨៧​គ្រួសារក្នុង៥សហគមន៍​ នៃសង្កាត់ឫស្សីកែវ

3 ខែ មុន 39 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ខែឧសភា​ ឆ្នាំ២០១៨ នេះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ

បានចុះអប់រំសុខភាពជូនប្រជាពលរដ្ឋចំនួន៤៨៧​គ្រួសារក្នុង៥សហគមន៍​ នៃសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

ការបង្កើនការយល់ដឹងនិងការចូលរួមអប់រំសុខភាពសហគមន៍ គឺជាសកម្មភាពស្ម័គ្រចិត្តនៃសមាគមTYDA

ក្នុងគោលបំណងបង្កើនការយល់ដឹងនិងការចូលរួមអប់រំសុខភាពសហគមន៍ក្នុងការរស់នៅស្អាត ហូបស្អាត ផឹកស្អាតសំដៅបង្កានូវជំងឺផ្សេងៗ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ខែឧសភា ឆ្នាំ២០១៨ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សហការជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ​ បានចុះមកអប់រំសុខភាព អនាម័យរស់នៅ ដល់ ប្រជាពលរដ្ឋ ៥សហគមន៍ផ្សេងគ្នា គឺសហគមន៍រួមមិត្ត​ សហគមន៍ស្ត្រីឃ្លាំងសាំង​ សហគមន៍ភូមិដើមស្រស់​ សហគមន៍មិត្តភាព​ និងសហគមន៍ភូមិសាមគ្គី នៃសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​បានចំនួន៤៨៧គ្រួសារ។

នៅក្នុងសកម្មមនុស្សធម៌នេះ ក្រុមការងារស្ម័គ្រចិត្តនៃសមាគមTYDAអប់រំសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះនិងបានចែកខិតប័ណ្ណព័ត៌មានព្រមទាំងណែនាំអំពីរោគសញ្ញានិវិធីសាស្ត្របង្ការជំងឺរាគ​ និងការព្យាជំងឺកម្រិតស្រាលនៅក្នុងសហគមឬត្រូវបញ្ជូនទៅមណ្ឌលសុខភាពក្នុងករណីចាំបាច់។ ជារឿយៗពេលចុះបំពេញសកម្មភាពមនុស្សធម៌តាមសហគមន៍ ក្រុមការងារសមាគមTYDA បានពិនិត្យនិងបញ្ជូនអ្នកជំងឺដែលមានករណីធ្ងន់ធ្ងរមកព្យបាលបន្តនៅភ្នំពេញ។ ជាក់ស្តែងមានករណីអ្នកជំងឺដែលមានជំងឺសន្លាក់ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃក្រោមការឧបត្ថម្ភការព្យាបាល ការស្នាក់នៅ ការហូបចុកនិងការចំណាយផ្សេងៗពីសំណាក់លោក​ ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្នមុន្នី។

សូមបញ្ជាក់ថា ក្រោយចុះអប់រំសុខភាពជូនប្រជាពលរដ្ឋ​ ក្នុង៥សហគមន៍​ នៃសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានចូលរួមជាមួយអាជ្ញាធរខណ្ឌដូនពេញ​ ដែលដឹកនាំដោយ​ លោក​ សុខ​ ពេញវុធ​ អភិបាលនៃគណអភិបាលខណ្ឌដូនពេញ​ ជួបសំណេះសំណាលជាមួយសមាជិកសមាគមសុីក្លូកម្ពុជា​ ស្តីអំពីវិធីសាស្ត្រថែទាំសុខភាព​ និងបង្កាជំងឺរាគ​ ដោយបានចែកខិតប័ណ្ណព័ត៌មានព្រមទាំងណែនាំអំពីរោគសញ្ញានិវិធីសាស្ត្របង្ការជំងឺរាគផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ