ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! ក្មេងស្រីអាយុ១៦ឆ្នាំត្រូវបានគេដុតសម្លាប់ទាំងរស់

2 សប្តាហ៍ មុន 106 តូ សុផល

ឥណ្ឌា ៖ ប៉ូលិសបាននិយាយថា ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេដុតសម្លាប់ទាំងរស់

បន្ទាប់ពីឪពុក ម្តាយ របស់នាង បានដាក់ពាក្យប្តឹងទៅក្រុមព្រឹទ្ធាចារ្យដែលថា នាងត្រូវបានគេចាប់រំលោភសេពសន្ធវៈ ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។

មនុស្សចំនួន១៤នាក់ត្រូវបានចាប់ខ្លួន នៅក្នុងអំពើវាយយប្រហារខាងលើ នៅរដ្ឋ Jharkhand ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ។

ប៉ូលិសបាននិយាយថា ក្រុមព្រឹទ្ធាចារ្យបានបង្គាប់ឲ្យអ្នកជាប់ចោទពីបទចាប់រំលោភទាំងនោះ ធ្វើកូដកម្មដែលមានមនុស្ស១០០នាក់ និងបង់ប្រាក់៥០.០០០រូពី ស្មើនឹង៧៥០ដុល្លារជាការពិន័យ ។

ពួកគេមានកំហឹងយ៉ាងខ្លាំង ដែលពួកគេបានវាយឳពុកម្តាយរបស់ក្មេងស្រីនោះ ហើយយកនាងទៅដុតសម្លាប់ ។

លោក Ashok Ram មន្តី្រប៉ូលិសប្រចាំតំបន់បានប្រាប់ដល់ AFP ថា “ជនជាប់ចោទ២នាក់ បានវាយដំ មកលើឪពុក ម្តាយ ហើយបានប្រញាប់ទៅដល់ផ្ទះដែលពួកគេបានដុតក្មេងស្រីរងគ្រោះ ដែលមានអ្នកសមគំនិត ដែលជាបក្ខពួករបស់ពួកគេមួយចំនួនទៀតផង ដែរ” ។

ប្រទេសឥណ្ឌា កើតមានអំពើចាប់រំលោភច្រើនជាងគេបំផុតក្នុងពិភពលោក ដែលភាគច្រើនកើតលើនារីក្រមុំ ជាសិស្សសាលា ជានិស្សិត ជាដើម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ