ព្រឹតិ្តការណ៍ថ្មីៗ

ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ​១៣​នាក់​ដែល​លប​ឆ្លង​ដែន​ខុសច្បាប់

6 ខែ មុន 101 តូ សុផល

​ប្រទេស​ថៃ​ ៖​ មេខ្យល់​ និង​ពលករ​ខ្មែរ​សរុប​ចំនួន​១៣​នាក់​ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​ដេញ​តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ នៅ​ក្នុងស្រុក​អារញ្ញ​ប្រា​ថេ​ត​ បន្ទាប់​ពី​ពលករ​ទាំងនេះ​ត្រូវ​បាន​មេខ្យល់​រៀបចំ​គម្រោង​អោយ​ដេក​សំងំ​នៅ​លើ​រថយន្ត​ ដោយ​គ្រប​បិទ​បាំង​យ៉ាង​ជិត​ដើម្បី​បញ្ជូន​ទៅ​ធ្ងើ​ការ​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ។​

​កិច្ច​ប្រតិបត្តិការ​របស់​ក្រុម​តម្រួត​ថៃ​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​ពី​ព្រំដែន​កម្ពុជា​ ទៅ​កាន់​ទីក្រុង​បាងកក​ ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ហ្គា​ស​ LPG​ ស្ថិត​ក្នុង​ឃុំ​ ណ​ង​សាំង​ ស្រុក​អារញ្ញ​ប្រា​ថេ​ត​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ។​

​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ដែរ​ គេ​ស​ង្គេ​ត​ឃើញ​ថា​ មានការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ វី​ហ្គូ​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ បាងកក​ ៥៣០០​ ខណៈ​ដែល​រថយន្ត​នេះ​មាន​ដឹក​អ្វី​ម្យ៉ាង​ដោយ​មាន​គ្រប​ស្បៃ​ និង​តង់​យ៉ាង​ជិត​ផង​ ដោយ​អ្នកបើកបរ​មានឈ្មោះ​ អាំង​ផ​ន​ សាន​ណា​រៀង​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជា​ជនជាតិ​ថៃ​ រស់នៅ​ភូមិ​៣​ ឃុំ​បាង​ណាំ​ខៀវ​ ស្រុក​ព្រុំ​បុរី​ ខេត្ត​សិង្ហ​បុរី​ ។​

​នៅ​ក្នុង​រថយន្ត​នោះ​ដែរ​ ក្រោយ​ពេល​បើក​តង់​ឡើង​ គេ​ឃើញ​មាន​ពលករ​ខ្មែរ​ដេក​តម្រៀប​គ្នា​​ រដូករណែល​ដែល​សរុប​មាន​ចំនួន​១២​នាក់​ រួម​ជាមួយ​និង​មេខ្យល់​ម្នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​ដែរ​ដែល​គេ​នោះ​មានឈ្មោះ​ លូន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ដោយ​ពួក​គេ​ទាំង​ពីរ​នាក់​មានការ​ឃុបឃិត​ និង​ត្រូវរ៉ូវ​គ្នា​ក្នុង​ការ​ដឹក​ជញ្ជូន​ពលករ​ខុសច្បាប់​អោយ​ចូល​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ ។​

​សមត្ថកិច្ច​ថៃ​បាន​អះអាង​ថា​ ជន​ទាំង​ពីរ​នាក់​នេះ​គឺ​មានទោស​ទៅ​តាម​កំហុស​រៀងៗ​ខ្លួន​ដោយ​អ្នកបើកបរ​ខុស​លើ​ការ​ជួយ​បិទ​បាំង​ និង​ដឹក​ជញ្ជូន​ពលករ​អោយ​គេច​ផុត​ពី​ការ​ត្រួតពិនិត្យ​ និង​ចាប់ខ្លួន​ រីឯ​មេខ្យល់​ គឺជា​ជនជាតិ​ខ្មែរ​ ដែល​ហ៊ាន​នាំ​ពលករ​ជា​ច្រើន​នាក់​អោយ​លប​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ដូច្នេះ​ពួក​គេ​ត្រូវ​បាន​កំលាំង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​សម្រេច​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ