ព្រឹតិ្តការណ៍ថ្មីៗ

ព្យុះភ្លៀងមុ​នបោះឆ្នោត! មន្រ្តី យោធាប្រមាណ១០នាក់ ផឹកស៊ី ស្រវឹង ផ្ទុះអាវុធជិត៤៨គ្រាប់ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសសើៗ ស្រុកទឹកឈូក

4 ខែ មុន 14110 តូ សុផល

ខេត្តកំពត៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ខណៈមាន ក្រុមយោធា បានផ្ទុះអាវុធជិត៥០គ្រាប់ បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសកែងជើង កាលពីម៉ោង ៥និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ចំណុចដីបាក់ ក្នុងចំការ ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីង ខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

នគរបាលស្រុកទឹកឈូ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានកម្លាំងយោធាមួយក្រុម ប្រមាណ ១០នាក់ មធ្យោបាយធ្វើដំណើរ រថយន្ត ធុនតូច ៤គ្រឿង មកស៊ីផឹក នៅកន្លែងកើតហេតុ ហើយបានធ្វើសកម្មភាព បាញ់បោះអានាធិបតេយ្យ ចំនួន ៤៨គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋ នៅម្តុំនោះ មានការភ្ញាក់ផ្អើល។

ក្រោពីបាញ់បោះសេរីរួចហើយ ក្រុមយោធាទាំងអស់នោះ ក៏បានចាកចេញពីកន្លែងស៊ីផឹក ទៅបាត់អស់ ដោយមិនស្គាល់ នូវអត្តសញ្ញាណឡើយ។

រហូតដល់ម៉ោង ៦និង៤៥នាទីល្ងាច នៃថ្ងៃដដែល ទើបមានព័ត៌មានថា ការបាញ់បោះនោះ មានគ្រាប់ហើរ ទៅត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅ ភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសបៀមគ្រាប់ នៅកែងជើងខាងឆ្វេង។

ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយ កម្លាំនគរបាលជំនាញថ្នាក់លើ ចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញ សំបកគ្រាប់ ដែលបាញ់នោះ ជាក់ស្តែងចំនួន ៤៨គ្រាប់ (ប្រអាកា ចំនួន១១គ្រាប់ និងគ្រាប់ឡក់ចំនួន៣៧គ្រាប់)។ ក្រោយហេតុការណ៍ ភ្លាម កម្លាំងសមត្ថកិច្ច បានសហការគ្នា បើកការស្រាវជ្រាវរកមុខសញ្ញា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ