ព្រឹតិ្តការណ៍ថ្មីៗ

Update! ខេត្តក្រចេះ អ្នកស្លាប់កើនដល់ ១១ នាក់ហើយ ខណៈអ្នករងគ្រោះសរុបជាង ៨០ នាក់

4 ខែ មុន 251 តូ សុផល

ក្រចេះ៖ របាយការណ៍ចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ចំនួនប្រជាពលរដ្ឋដែលស្លាប់ដោយសារការពុលនៅខេត្តក្រចេះ បានកើនដល់១១នាក់ហើយ ខណៈអ្នករងគ្រោះដែលមានអាការៈមិនស្រួលមានសរុបដល់ជាង៨០នាក់។​ នេះបើយោងរបាយការណ៍របស់មន្ត្រីសុខាភិបាលខេត្តក្រចេះ។

របាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨នេះ ករណីប្រជាពលរដ្ឋពុលទឹកនៅស្រុកចិត្របុរី ខេត្តក្រចេះ មានមនុស្សស្លាប់សរុប១១នាក់ ក្នុងនោះស្រី៥នាក់ និងអ្នកមានអាការៈមិនស្រួលកំពុងស្ថិងក្នុងការសង្គ្រោះ និងព្យាបាលសរុបចំនួន៨២នាក់ ដែលបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយមានការភ្ញាក់ផ្អើលនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីសុខាភិបាលខេត្តក្រចេះ បានចុះទៅដល់ភូមិកើតហេតុភ្លាមៗ ស្ថិតនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី និងបន្តចុះសួរសុខទុក្ខអ្នករងគ្រោះ និងចុះទៅផ្ទះអ្នកស្លាប់ផងដែរ។

មន្រ្តីសុខាភិបាល មិនទាន់អាចបញ្ជាក់ថា ការពុលនេះ បណ្តាលមកពីបរិភោគអ្វីនោះទេ តែមានការសង្ស័យថា ពួកគាត់បរិភោគទឹកដងពីអូរ ដែលមានសារធាតុថ្នាំពុល។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះបាន និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាកបញ្ជូន មកសង្គ្រោះនៅភ្នំពេញ ប៉ុន្តែបានស្លាប់ ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរ កំពុងស្វែងរកពីមូលហេតុ ដែលនាំឲ្យមានការពុលនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ