ព្រឹតិ្តការណ៍ថ្មីៗ

ដាច់កន្រ្តក់យន្តសង្កាត់លើកម្មករស្លាប់ម្នាក់ ម្ចាស់ខនដូរ GREATER PHNOM PENH ព្យាយាមលាក់បាំង 

6 ខែ មុន 302 តូ សុផល

ភ្នំពេញ ៖ សំណង់ខនដូរមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យជួបនូវគ្រោះ ឧបទ្ទវហេតុ ដាច់ខ្សែកាបកន្រ្តក់ យន្តតាំងពីជាន់ទី១០មកសង្កត់លើកម្មករម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ហើយម្ចាស់ទីតាំងព្យាយាមលាក់បាំង តាំងពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ពុំបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹង រកផ្លូវដឹកសពចេញមិនឃើញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច នៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃដដែល ហើយមិនអនុញាតិឲ្យអ្នកសារពត៌មានចូលទៅថតរូបភាព ឬសាកសួរពត៌មានបានឡើយ ។

សំណង់ខនដូខាងលើ ឈ្មោះ GREATER PHNOM PENH សំណង់សង់ដ៍ស្កឹមស្កៃ កំពុងតែដំណើរការសាងសង់ ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ជាកម្មករបម្រើការងារ ក្នុងការដ្ឋានខនដូរខាងលើ ស្លាប់យ៉ាងអាណោចអធ័ម សំប៉ែតដូចចេកចៀន ។

តាមពត៌មានបែកធ្លាយពីកម្មករ ធ្វើការងារក្នុងការដ្ឋានខាងលើ តែមិនច្បាស់ការ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលមានកម្មករ បានឡើងទៅធ្វើការងារនៅជាន់ទី១០ តាមកន្រ្តក់យន្ត រួចហើយ ជនរងគ្រោះ ឈររងចាំកន្រ្តក់ចុះមកវិញ ពេលដែលបញ្ជាឲ្យកន្រ្តក់ចុះមកក្រោម ស្រាប់តែដាច់ខ្សែកាប ធ្លាក់មកសង្កត់លើជនរងគ្រោះតែម្តង ។

តែបើតាមប្រភពផ្សេងមួយទៀត គ្រាន់តែពាក្យឮតៗគ្នាថា ពេលដែលកន្រ្តក់ដាច់ធ្លាក់មកលើកម្មករម្នាក់ ស្លាប់សំប៉ែតដូចចេកចៀន ក៏មានកម្មករ៣នាក់ផ្សេងទៀតឈររងចាំ កន្រ្តកដែរនោះរងរបួសដែរ ។

ឧប្បត្តិហេតុដាច់កន្រ្តក់សង្កត់លើមនុស្សខាងលើ ពត៌មានផ្សេងៗគ្នាទាំងអស់ អ្នកខ្លះថា មានអ្នកស្លាប់តែម្នាក់ទេ អ្នកខ្លះថាក្រៅពីអ្នកស្លាប់ម្នាក់ នៅមានកម្មករចំនួន៣នាក់ផ្សេងទៀតរងរបួស ក៏ប៉ុន្តែត្រូវបានខាងអ្នកគ្រប់គ្រងសំណង់ព្យាតាមបាក់កំបាំង ដាក់បំរ៉ាមមិនឲ្យកម្មករ ឬមនុស្សខាងក្នុងការដ្ឋាន ចេញមកខាងក្រៅឡើយដោយខ្លាចបែកធ្លាយពត៌រមាន ខណៈដែលអ្នកសារពត៌រមានប្រមាណជាង២០នាក់ នៅរងចាំខាងក្រៅ ៕

តែទោះជាយ៉ាងណាក្តី អ្នកសារពត៌មានមិនអាចសុំការបំភ្លឺ ពីខាងកម្មករ ណាម្នាក់ ឬ អ្នកមើលការខុសត្រូវ ការដ្ឋានខាងលើបានទេ អ្នកសារពត៌រមានប្រមាណជាង២០នាក់ បានត្រឹមឈរត្រៀបត្រានៅខាងមុខ ការដ្ឋាន ដោយមានកងសន្តិសុខយាមទ្វារយ៉ាងតឹងរឹង មិនអនុញាតិឲ្យអ្នកសារពត៌មាន ចូលទៅក្នុងបរិវេណសំណង់នោះឡើយ សូម្បីតែសមត្ថកិច្ច មានតួរនាទី ភារកិច្ច ការងារពាក់ព័ន្ធក្នុងករណីខាងលើ ពិបាកចេញ ចូលផង ឆែកត្រួតពិនិត្យ រកកាតនគរបាល ទើបអនុញាតិឲ្យចូល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ