ព្រឹតិ្តការណ៍ថ្មីៗ

អាសូរណាស់! ក្មេងស្រីអាយុ៤ឆ្នាំរអិលជើងធ្លាក់​ពីលើ​គោយន្ដ​ចូលក្នុងស្រែ​ស្លាប់​

2 ខែ មុន 66 តូ សុផល

ស្វាយរៀង ៖ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្លាប់ភ្លាមៗខណះដែលធ្លាក់ពីលើគោយន្តកន្ត្រៃកំពុងធ្វើណើរ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវ​លំ​ស្ថិតក្នុងភូមិ អង្គតាមោក​ ឃុំ ប្រសូតិ​ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីដែលបានស្លាប់បង្កដោយ​គោយន្ត​កន្ត្រៃ​ដឹកដី​ អ្នកបើកបរ​ឈ្មោះ​ ហ៉ីង​ វ៉ាន់​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរកសិករ​ រស់នៅភូមិ​ អង្គតាមោក​ ឃុំប្រសូតិ​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង​។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុបុរសខាងលើជិះឌុបក្មេងស្រីម្នាក់លុះមកដល់ចំនុចខាងលើក៏ធ្លាក់ក្មេងស្រីពីលើគោយន្តបណ្តាលអោយស្លាប់នៅនឹង​កន្លែងកើតហេតុ​ ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

សមត្ថកិច្ចឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះ​ ឈ្មោះ​ មុន្នី​ សា​ ​អាយុ០៤ឆ្នាំ​ (ស្លាប់នៅកន្លែងកើតហេតុ)ទីលំនៅបច្ចុប្បន្ន​ភូមិអង្គតាមោក​ ឃុំប្រសូតិស្រុកស្វាយទាប​ ខេត្ត​ស្វាយរៀង​ ឪពុកឈ្មោះ​ សៅ​ វណ្ណារិទ្ធ​ អាយុ៣១ឆ្នាំ​ មុខរបរជាងសំណង់​ ម្តាយឈ្មោះ​ សាយ​ រីន​ អាយុ៣៥ឆ្នាំ​ មុខរបរកសិករ​  អ្នកទាំងពីររស់នៅភូមិឃុំខាងលើ។ក្រោយទទួលបានថាមាន​អ្នក​ស្លាប់ធ្លាក់ពីលើគោយន្តកន្ត្រីសមត្ថកិច្ចបានចុះមកពិនិត្យសពនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ