ព្រឹតិ្តការណ៍ថ្មីៗ

ខាតបង់ហើយ! រថយន្ដដឹកឥវ៉ាន់ចាប់ហួយផ្ទុះកង់ឆេះស្ទើរទាំងស្រុង

4 ខែ មុន 239 តូ សុផល

សៀមរាប ៖រថយន្ដធន់ធំផ្លូវប្រាំមួយគ្រឿងដឹកឥវ៉ាន់ចាប់ហួយធ្ងន់ពេក បានផ្ទុះកង់បណ្តាលឱ្យ ឆេះស្ទើរទាំងស្រុង។

បើតាមនគរបាលខេត្តសៀបរាបបានអោយដឹងថា មានករណីផ្ទុះកង់រថយន្ដបណ្ដាលអោយឆាបឆេះស្ទើទាំងស្រុង នៅយប់ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០២ និ៣០នាទីយប់ ហើយភ្លើងនិងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ០៥ទៀបភ្លឺ។

លោកឧត្ដមសេនីយ៍ត្រី ភឹង សម្បតិ ស្នងការរងទទួលផែនការិល័យ នគរបាលបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះ បានអោយដឹងថា រថយន្ដភ្លៅ៥នេះ ដឹកឥវ៉ាន់ចាប់ហួយ បានផ្ទុះកង់បណ្ដាលអោយឆេះ នៅចំណុចព្រៃកាស្យា ចន្លោះគីឡូម៉ែត្រលេខ ២៥-២៦ លើផ្លូវជាតិលេខ ៦៧ ភូមិសាលាក្រវ៉ាន់ ឃុរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកបានបញ្ជាក់ថា អ្នកបើកបររថយន្ដមានឈ្មោះ អឿន សុវណ្ណទីនាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូដឹម
ឃុំជំពូវ័ន ខ័ណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់បន្ថែមទៀតថា ករណីអគ្គីភ័យនេះ មានរថយន្ដចំនួន០៤គ្រឿងចេញជួយអន្តរាគមន៍ក្នុងនោះមាន ទី១រថយន្ដស្រុកវ៉ារីន០១គ្រឿង ទី២រថយន្ដស្រុកប្រាសាទបាគង០១គ្រឿង ទី៣រថយន្តការិយាល័យខេត្ត ០២គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ដ។

ករណីខាងលើនេះពុំបណ្ដាលអោយមនុស្សរងរបួសឬ គ្រោះថ្នាក់ឡើយ ឡ្រាន់តែឆេះរថយន្តទាំងស្រុង និងទំនិញមួយចំនួនធំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ