ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត៖ សុខ​សន្តិភាព​ ​ជា​មូល​ដ្ឋាន​នាំអោយប្រទេសជាតិ​អភិវឌ្ឍ​គ្រប់វិស័យ

5 ខែ មុន 6 តូ សុផល

បន្ទាយមានជ័យ៖នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់ជា​ផ្លូវការ​សាលាបា​លី​ និ​ងសមិទ្ធ​ផល​នានា

​ និង​បើកប​វេសនកាល​ឆ្នាំ​សិក្សា​ពុទ្ធ​កបឋម​សិក្សា​ ក្នុងវ​ត្តប្រសាទ​ស្រះ​កណ្តាល​ហៅ​វត្ត​ខ្ចាស់​ នៅ​ភូមិ​ខ្ចាស់​ ឃុំ​បុស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា ​វត្ត​អារា​មបានដើរ​តួយ៉ាង​សំខាន់​ចូល​រួមចំណែក​ក្នុងកា​រអប់​រំឱ្យមនុស្សធ្វើ​អំពើ​ល្អ​ ខុស​ពីសម័យ​ប៉ុល ​ពត​ ទីវត្ត​អារាម​ត្រូវ​បាន​គេយក​ធ្វើជាកន្លែង​ចិញ្ចឹម​សត្វ​ ឃុំឃាំង​ និង​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។


នៅទីនេះស​មិទ្ធិផល​បាន​កើត​ឡើក្នុ​ងដំណាក់​កាល​ប្រទេសមា​នសុ​ខសន្តិភាព​​ យើង​បាន​ធ្វើ​ពិធី​ដាក់​សម្ពោធដោយ​មាន​ការចូល​រួម​អបអរសាទរ​ពី​ប្រជាពល​រដ្ឋ​ ពុទ្ធ​បរិស័ទ្ធ​យ៉ាង​ច្រើន​ ដែល​ខុស​ពីជំនាន់​មុន​នៅទី​កន្លែង​នេះ ​ជា​សមរភូមិ​ប្រយុទ្ធគ្នា​ខ្លាំងរវាង​ខ្មែ​រក្រហម​។

ឯក​ឧត្តម​ ហ៊ុន ​ម៉ាណែត បន្តថា ទោះ​បីជាសម្តេច​តេជោ​មិន​បានចុះ​មកដោ​យផ្ទា​ល់មែន​ ប៉ុន្តែ​លោក​បាន​ចាត់​ក្រុម​ការងារ​ឱ្យចុះគ្រប់ក​ន្លែង​ទូទាំង​ប្រទេស​ ដើម្បី​ជួយ​មើលពី​តម្រូវការ​របស់​ប្រជាពល​រដ្ឋ​ គ្រប់​មជ្ឈ​ដ្ឋាន ​ហើយ​ដើម្បីផ្ត​ល់ភា​ពងាយ​ស្រួល និង​កាន់​តែ​នៅកៀកជា​មួយប្រ​ជាពល​រដ្ឋ​ សម្តេច​បា​ន​ប្រើ​ប្រព័ន្ធ​ហ្វេស​ប៊ុក​ ដែល​ផ្តល់​ឱកាស​ដល់ប្រជាពល​រដ្ឋក្នុងការ​រាយការណ៍​ពី​បញ្ហាផ្សេងៗ​ជូន​ដល់សម្តេច​ផ្ទាល់​។

ឆ្លៀត​ក្នុង​ឱកា​សនេះ ឯក​ឧត្តម ហ៊ុន ​ម៉ាណែត​ បាន​ថ្លែង​អំណរ​គុណចំពោះ​ក្រុមកា​រងារថ្នាក់​ជាតិ​ ក្រុម​ការ​ងារចុះជួយ​មូលដ្ឋាន​ទាំង​អស់​ដែល​បាន​ខិតខំ​ជួយដោះ​ស្រាយបញ្ហា​ និង​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ជាច្រើ​ន។​

ឯក​ឧត្តម ហ៊ុន ​ម៉ាណែត​ ឲ្យដឹ​ងទៀតថា​ សមិទ្ធ​ផល​ទាំង​នេះអាចកើត​ឡើង​បាន​ដោយ​មាន​កត្តាចំ​នួនបី​

ទី១.​ ប្រជាជន​ខ្មែរ​យើងមា​នចិត្ត​ក្នុងការចូលរួម​ចែក​រំលែកកសាង​សមិទ្ធ​ផលផ្សេង​ៗទូទាំង្រ​ទេស​

ទី២​. ជីវ​ភាព​ដែល​បង្ហា​ញថា ​បច្ចុប្បន្ន​ប្រជាជន​មាន​លទ្ធភាព​ចូល​រួម​ បើគា​ត់គ្មាន​ជីវភាព​ ទោះបី​ជាគាត់​មាន​ទឹកចិត្ត​ក៏​មិនមានល​ទ្ធភាព​ចូលរួ​មបានដែរ​​

ទី៣​. គឺ​កត្តាសុខ​សន្តិភាព​ ដែល​ជា​មូល​ដ្ឋាន​ក្នុងការ​អភិវឌ្ឍ​គ្រប់វិស័យ​ កត្តា​ទាំង​នេះ​ហើយ​ ធ្វើ​ឱ្យប្រទេស​យើង​ដើរ​ទៅមុខលឿន​ក្នុងមោទន​ភាព​មហា​គ្រួសា​រខ្មែរ​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ