ព្រឹតិ្តការណ៍ថ្មីៗ

ប្រវត្តិសាស្ត្រថ្មីសំរាប់ខេត្តកំពង់ធំ តាំងពីកាន់តំណែងស្នងការ ទើបតែហ៊ានបង្ក្រាបទីតាំងជល់មាន់អាបោងបៀ បានមួយកន្លែងនេះ!

5 ខែ មុន 2856 តូ សុផល

ខេត្តកំពង់ធំ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ នៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ដោយមានទំនាក់ទំនងល្អ ជាមួយបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានសមត្ថកិច្ចយើងបានចុះកិច្ចប្រតិបត្តិការធ្វើការស្រាវជ្រាវស៊ើបអង្កេតមួយរយ: បង្រ្កាបទីតាំងប្រព្រិត្តិបទល្មើសល្បែងស៊ីសង ០១កន្លែង ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សារធារណ:ស្របតាមគោលនយោបាយ”ភូមិ-ឃុំ” មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

កាលពីថ្ងៃ សៅរ៍ ៦រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី ៥ ខែ ឩសភាឆ្នាំ ២០១៨ នៅវេលាម៉ោង ១៤,៤៥នាទីរសៀល ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសលស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ដល់លោកវរសេនីយ៍ឯក ទិត សំណាង ស្នងការរងផែនព្រហ្មទណ្ឌ បានដឹកនាំកងកម្លាំងជំនាញ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងស៊ីសង( អាប៉ោង និង ជល់មាន់)ចំនួន ០១ លើក ។

នៅចំណុចដីផ្ទះ ០១កន្លែង ស្ថិតក្នុងភូមិ ទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះសមត្ថកិច្ចយើង ចាប់ឃាត់ខ្លួន ០៥ នាក់ ស្រី ០១ នាក់ ។ រឹបអូសវត្ថុតាង រួមមាន ម៉ូតូ ៥៥ គ្រឿង រថយន្ត ០៣ គ្រឿង មាន់ជល់ ១០ ក្បាល( ងាប់០៣ក្បាល) អង្រុតដែក ១៥ ជញ្ជីងថ្លឹងមាន់០១ ចានជ័រទម្រអាប៉ោង ០១ និងការ៉ុងហាន់តោអាប៉ោង០១ ។

ករណីនេះកងនគរបាលជំនាញយើងកំពង់កសាងសំណុំរឿងតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ