ព្រឹតិ្តការណ៍ថ្មីៗ

Update!: ឃាត់ខ្លួនឃាតករ២នាក់ទៀតហើយ ករណីឃាតកម្មលេីម្ចាស់ផ្ទះលក់គ្រឿងបន្លាស់រថយន្ត នៅខេត្តសៀមរាប

3 ខែ មុន 506 តូ សុផល

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានសហការ ចុះស្រាវជ្រាវ ដុតដៃដុតជើង យ៉ាងស្វិតស្វាញ រហូតដល់ឈាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាបន្តបន្ទាប់ យកទៅឲ្យធ្វើសកម្មភាពសារឡេីងវិញ នៅផ្ទះជនរងគ្រោះ បន្ទាប់ពីចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅបរិវេនរោងការក្នុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបងប្អូនជនរងគ្រោះ និងអ្នកជិតខាង ស្វាគមន៍ម្នាក់១ដៃ មួយជើង ទំរាំសមត្ថកិច្ចឃាត់ទាន់ ។ ការដឹកនាំ កម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការ នគរបាលខេត្តសៀមរាប និងដឹកនាំសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ ផ្ទះជនរងគ្រោះ ក្នុងភូមិគ្រួស សង្កាត់សា្វយដង្គំ ក្រុងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី០៤ ខែឧសភា នេះថា ជនសង្ស័យទាំង ០២នាក់មាន

ទី១ ឈ្មោះ សយ ឡុន ហៅជ្រូក អាយុ ២៤ឆ្នាំ(ជាជនដៃដល់) មានមុខរបរជាងដែក មានស្រុកកំណើត នៅភូមិដូនឡី ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ទី២ ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប (ជាអ្នករៀបចំគម្រោង មានទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ចំណែកជនរងគ្រោះ មានឈ្មោះ ពិត បារាំង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ថៅកែលក់គ្រឿងបន្លាស់ រថយន្ត និងសំបកកង់ឡាន រស់នៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ដែលត្រូវឃាតករចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិនោះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

លោកបានបញ្ជាក់ថា មូលហេតុ ដោយសារជនរងគ្រោះ បានស្រឡាញ់គ្នា ជាមួយឈ្មោះ អ៊ុន ប៉ូឡូញ ហៅម៉ៅ ភេទប្រុស ដែលជាអ្នករៀបចំគម្រោងឱ្យជនដៃដល់ ។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ជនដៃដល់បានចូលទៅសម្លាប់យកទ្រព្យសម្បត្តិពីជនរងគ្រោះ ។ រវាងជនរងគ្រោះ និងជនដៃដល់មិនដែលស្គាល់គ្នាទេ តែដោយសារ តែឈ្មោះ ម៉ៅ ជាអ្នកខលឱ្យបើកទ្វារ ទើបជនដៃដល់ឈ្មោះ សយ ឡុន ហៅជ្រូក ចូលទៅក្នុងបានដោយស្រួល ខណៈពេលនោះជនរងគ្រោះឃើញ ជនដៃដល់ ក៏នឹកស្មានថា គេយកមកឱ្យដេកជាមួយ ខ្លួនក៏ឡើងទៅបន្ទប់ដេកនៅជាន់ឡៅតឿ ដោយមិនបានចាប់អារម្មណ៍ ជនសង្ស័យក៏យកកាំបិតចិតបន្លែ នៅផ្ទះបាយរបស់ជនរងគ្រោះ ដាក់នៅខាងក្រោយខ្នង រួចហើយ ជនរងគ្រោះក៏ចុះមកវិញ ដោយមិនបានប្រយ័ត្ន ពេលនោះជនសង្ស័យ ក៏ដកកាំបិតមកចាក់ចំបំពង់ក បណ្តាលឱ្យជនរងគ្រោះដួលក្នុងផ្លុកឈាមស្លាប់ភ្លាមៗតែម្តង រួចជនសង្ស័យក៏ឡើងទៅលើឡៅតឿ ដើម្បីឆែកឆេរ រកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ក៏ឃើញចិញ្ចៀនពេជ្រ១វង់ បម្រុងចុះមកវិញ ក្រឡេកឃើញខ្សែក នៅជិតរូបថត ក៏យក បានហើយ ដើរសំដៅទៅរកទូរដាក់លុយ រួចក៏ចុះមកក្រោម ដើរចេញមកក្រៅ ហៅ ឱ្យឈ្មោះ អ៊ុន ប៉ូឡូញ ហៅម៉ៅ ដែលឈរចាំនៅលើម៉ូតូ នៅខាងក្រៅមុខផ្ទះជនរងគ្រោះ ក៏ឱ្យឌុបចេញទៅបាត់រហូតដល់ថ្ងៃចាប់ខ្លួន ។

លោកបានបញ្ជាក់បន្ថែមទៀតថា ចំពោះជនសង្ស័យ ដែលខាងប៉េអឹម ចាប់នោះ មិនពាក់ព័ន្ធ និងប៉ូលិសទេ ព្រោះលោកចាប់បានជនសង្ស័យទាំង ០២នាក់នេះ ពិតជាបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ថា រូបគេ ទាំង២នាក់ ពិតជាបានប្រព្រឹត្តិសម្លាប់ប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ ពិត បារាំង ដែលជាថៅកែ លក់គ្រឿងបន្លាស់រថយន្ត និងកង់ឡាន ពិតប្រាកដមែន ។

ចំពោះ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដេីម្បីផ្តន្ទាទេាសទៅតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ