ព្រឹតិ្តការណ៍ថ្មីៗ

មួយល្ងាច សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបគ្រឿងញៀន ៣ករណីផ្សេងគ្នា!

2 សប្តាហ៍ មុន 222 តូ សុផល

ភ្នំពេញ៖ ដោយ​​អនុវត្ត​​​​តាមការ​ណែនាំ​​របស់​ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងចេញ​​​ប្រតិបត្តិ​ការ​​​​បង្ក្រាប​​​​​ក្រុមជួញដូរ ចែកចាយ​ និងសេពគ្រឿងញៀន បាន​ជា​បន្តបន្ទាប់​​​​រហូត​ដល់​ទៅ​០៥​នាក់។​​​

ក្នុងប្រតិបត្តិការណ៍បង្ក្រាបតាមគោលដៅផ្សេងៗគ្នា ៖

ករណីទី១៖ បង្ក្រាបនៅវេលាម៉ោង21និង30នាទី កំលាំងផ្នែកអន្តរាគមន៌ និង សន្តិសុខ ឃាត់បានជន សង្ស័យម្នាក់ ក្រោយរោងចក្រ៦ជាន់ក្នុងសង្កាត់ចោមចៅទី១ វត្ថុតាងម្សៅពណ៌ស លាក់ក្នុងក្បាល ពិលចំនួន១៣ កញ្ចប់។

ករណីទី២៖ បង្ក្រាបនៅវេលាម៉ោង១៧ និង៤០នាទីកំលាំងសន្តិសុខនិងកំលាំងអន្តរាគមន៍​បានចុះ បង្ក្រាបអ្នកជួញដូរគ្រឿងញៀន ឃាត់នសង្ស័យចំនួន២នាក់ (អនិតិជនម្នាក់) នៅចំណុចបឹង ក្រោយភូមិអង្គកែវ សង្កាត់ចោមចៅទី៣ បានថ្នាំញៀន​ ក្រាមពណ៍សថ្លាចំនួន២កញ្ចប់ តូច និង១កញ្ចប់ល្មម ។

ករណីទី៣៖ បង្ក្រាបនៅវេលាម៉ោង១៦និង១៣នាទីកំលាំងសន្តិសុខនិងកំលាំងអន្តរាគមន៍​បានចុះបង្ក្រាបអ្នកជួញដូរគ្រឿងញៀនបានចំនួនពីរនាក់នៅភូមិដំណាក់ត្រយឹង(បុរីសន្តិភាព២) សង្កាត់ចោមចៅទី២ បានថ្នាំញៀន​ ក្រាមពណ៍សថ្លាចំនួន២កញ្ចប់តូច។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ សហការជាមួយកមម្លាំងតាមបណ្តាប៉ុសិ៍្តទាំងអស់ កំពុងបន្តការស្រាវជ្រាវ រកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី។

លោក អធិការបន្តថា ទិសដៅបន្ត អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្តម សេនីយ៍ អគ្គស្នងការរង និងជាស្នងនគរបាលរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌនិង ប៉ុស្តិ៍ទាំងអស់ បន្តធ្វើការស្រាវជ្រាវ ដើម្បីបង្ក្រាបជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ