ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសារអាហារជាមួយគ្រីស្ទបរិស័ទកម្ពុជាជាង៣ពាន់នាក់

2 ខែ មុន 54 តូ សុផល

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ០៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំមកពីតាមក្រសួង-មន្ទីរ ស្ថាប័ន ព្រឹទ្ធាចារ្យ លោកបូជាចារ្យ និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់នៅ មជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមសំណេះសំណាល និងពិសារអាហារសាគ្គីជាមួយបងប្អូនគ្រីស្ទបរិស័ទនាពេលនេះ។ នេះជាលើកទី៣ ហើយដែរ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងបងប្អូនគ្រីស្ទបរិស័ទ ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនាដែលបង្ហាញពីការយកចិត្តទុកដាក់ពីសម្តេចតេជោចំពោះ ការលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា។

សម្តចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាក្រោយពីមានជំនួបពីរដងរួមមកហើយតាមរយៈ ជំនួបក្នុងឆ្នាំ២០១៦-២០១៧ សម្តេចតេជោបានលើកឡើងមាន១៣ចំនុច រួមមាន៖

១) ការធ្វើសុខដុមនីយកម្មក្នុងសាសនា មានកំរិតម៉ាក្រូ និងកំរិតសាសនានីមួយៗ
២) សាសនាទាំងអស់បានរស់ឡើងវិញក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
៣) ទំនាក់ទំនងរដ្ឋ និងសាសនា
៤) រដ្ឋទទួលផលប្រយោជន៍ពីការអភិវឌ្ឍ និងការប្រតិបត្តិ
៥) បើគ្មានសុខសន្តិភាព គឺគ្មានការអភិឌ្ឍ
៦) ការគោរពសាសនា បង្កើនសន្តិភាពផ្លូវចិត្ត បំបាត់ភាពជ្រុលនិយម និងហឹង្សា
៧) គណបក្សប្រជាជនកម្ពុជានាំមក រក្សាសន្តិភាព អភិវឌ្ឍន៍ និងធ្វើឲ្យមានប្រសិទ្ធភាពជាងមុន
៨) ទោះបីមានព្រវិហាមិនទាន់ល្អ ក៏ប្រសើរជាងការបំបិទសិទ្ធសេរីភាពខាងជំនឿសាសនា
៩) បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីធានារក្សាសន្តិភាព និងការអភិវឌ្ឍ
១០) គណបក្សប្រជាជនដើម្បីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា
១១) សាសនាទាំងអស់នៅកម្ពុជាកំពុងរួមគ្នា
១២)គ្រប់សាសនាត្រូវការ ឯករាជ្យ ស្ថិរភាពនយោបាយ និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច
១៣) ធនធានមនុស្សខ្លាំង សាសនាខ្លាំងដើម្បីគោរពបូជា និងការចូលរួមកសាងសេដ្ឋកិច្ចសង្គមជាតិ

សម្តចតេជោ ហ៊ុន សែន បានមានប្រសាសនថាសាសនាធំៗនៅកម្ពុជាមាន៣រួមមាន៖
១)ព្រះពុទ្ធសាសនា ២)ឥស្លាមសាសនា និង ៣)គ្រីស្ទសាសនា។ ហើយសាសនាទាំងអស់ អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាសនិងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ។កម្ពុជាពិជាមានមោទនៈភាពចំពោះសាសនាទាំងអស់ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏ មិនមានការវាយប្រហារខាងណានោះទេ។សម្រាប់ប្រទេសកម្ពុជាបងប្អូនជឿទៅលើសាសនាមួយណា គឺជាសិទ្ធសេរីភាពរបស់បងប្អូន។

សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែទទូចស្នើសុំក្នុងការធ្វើសុខដុមនិយកម្មខាងជំនឿសាសនា ដើម្បី រក្សានូវស្ថិរភាព សម្រាប់ប្រទេសជាតិ។ សម្តេចតេជោ សូមឲ្យបងប្អូនអ្នកគោរពប្រតិបត្តិ គ្រីស្ទសាសនា ទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែមានការអភិវឌ្ឍទៅមុខទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះបងប្អូនគីស្ទសាសនាទាំងអស់ដែលកន្លង មកតែងតែគោរស្រលាញ់ចំពោះការដឹកនាំរបស់សម្តេច ហើយក៏សូមឲ្យបន្តគាំទ្រ និងបោះឆ្នោត ជូនសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីជាបន្តទៀត។ សម្តេចតេជោ នឹងបន្តជួបជាមួយបងប្អូន គ្រីស្ទបរិស័ទជារៀងរាល់ឆ្នាំដរាបណាសម្តេចតេជោ នៅធ្វើជានាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនគ្រីស្ទបរិស័ទទាំងអស់សូមជួបតែ សេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមព្រះយេស៊ូគ្រីស្ទព្រះអង្គប្រទានពរដល់បងប្អូនកូនក្មួយគ្រីស្ទបរិស័ទទូទាំងប្រទេស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ