ព្រឹតិ្តការណ៍ថ្មីៗ

តើវាសនា ប៉ូលីសចរាចរណ៍២នាក់ ផាក់ពិន័យយួន២០ដុល្លារ ទៅជាយ៉ាងណាហើយ..?

5 ខែ មុន 587 តូ សុផល

ភ្នំពេញ ៖ បន្ទាប់ពីការបញ្ចេញមតិការពារយ៉ាងច្រើនពីសំណាក់មហាជនទៅលើមន្ត្រីនគរបាលចរាចរណ៍ពីររូបដែលមានកំហុសក្នុងការអនុវត្តន៍ច្បាប់នោះ ទីបំផុតថ្នាក់ដឹកនាំកងកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ បានសម្រេចថា នឹងមិនបណ្តេញមន្រ្តីនគរបាលពីររូប ដែលទារលុយ ២០ដុល្លារ ពីជនជាតិវៀតណាមម្នាក់ដែលជិះបំពានភ្លើងសញ្ញាចរាចរណ៍នោះ ចេញពីក្របខណ្ឌនគរបាលជាតិឡើយ ពោលគឺគ្រាន់តែពិន័យតាមវិន័យនគរបាលតែប៉ុណ្ណោះ។

បើតាម មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានប្រាប់ឱ្យដឹងនាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ថា មន្រ្តីនគរបាលទាំងពីររូបនេះ មិនត្រូវបានបណ្តេញចេញពីក្របខណ្ឌនោះឡើយ គ្រាន់តែបញ្ឈរជើងមួយរយៈ និងដាក់ពិន័យមួយចំនួនទៅតាមវិន័យរបស់នគរបាលជាតិតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា មន្ត្រីនគរបាលទាំងពីររូបនេះ ត្រូវបាននាយឧត្តមសេនីយ៍ផ្កាយមាស៤ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រោងនឹងស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ឈប់និងបណ្តេញចេញពីក្របខណ្ឌ បន្ទាប់ពីពួកគេបានរងការរិះគន់យ៉ាងខ្លាំង ព្រោះតែការទារលុយ ២០ដុល្លារពីជនជាតិវៀតណាម ដែលជិះម៉ូតូបំពានភ្លើងសញ្ញាចរាចរណ៍។

ចំពោះមហាជននានា គ្រាន់តែឃើញនាយឧត្តមសេនីយ៍ ជួន សុវណ្ណ គ្រោងស្នើសុំបញ្ឈប់មន្រ្តីនគរបាលទាំងពីររូបចេញពីក្របខណ្ឌនាំឲ្យមានការរិះគន់ជាច្រើនចេញមកប្រតិកម្ម និងការពារមន្រ្តីនគរបាលបំពានច្បាប់ទាំងពីររូប។ ក្រោយការប្រតិកម្ម ក៏បានធ្វើឲ្យថ្នាក់ដឹកនាំនគរបាលជាតិប្តូរចិត្ត និងសម្រេចដ៍ត្រឹមត្រូវ មិនបណ្តេចចេញពួកគេពីក្របខណ្ឌនគរបាលជាតិនោះឡើយ។

ក្រោយពីបានឃើញការសម្រេចចិត្ត ក៏មានមហាជនជាច្រើនបានស្វាគមន៍ តែពួកគេចង់ឃើញមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ចេះរក្សាតម្លៃរបស់ខ្លួនតាមរយៈការអនុវត្តន៍ច្បាប់ជាសំខាន់ ដោយមិនត្រូវយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុវត្តន៍ច្បាប់នាំឲ្យធ្លាក់តម្លៃរបស់ខ្លួននោះឡើយ។

ប្រជាពលរដ្ឋ ក៏ចង់ឃើញនគរបាលចរាចរណ៍អនុវត្តន៍ការងារប្រកបដោយភាពត្រឹមត្រូវ និងស្មើភាព ពោលមិនត្រូវអនុវត្តន៍ច្បាប់បានតែពលរដ្ឋតូចតាចស្លូតត្រង់ ដោយឡែកមន្រ្តី ឬ បុគ្គលជិះរថយន្តទំនើប មានលុយ និងមានអំណាច បែរជាមិនហ៊ានអនុវត្តន៍ច្បាប់ទីវិញ ដែលនាំឱ្យមានការរិះគន់ពីមហាជននោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ