ព្រឹតិ្តការណ៍ថ្មីៗ

យកថ្នាំញៀនអោយសម្លាញ់នៅក្លឹប ត្រូវសន្តិសុខឆែកឃើញឃាត់ខ្លួនអោយសមត្ថកិច្ច!

2 សប្តាហ៍ មុន 340 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសន្តិសុខក្លិបចាប់ប្រគល់អោយសមត្ថកិច្ចក្រោយពីត្រួតពិនិត្យខ្លួនឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៧កញ្ចប់ក្នុងនោះមានធំមួយកញ្ចប់ដែលជនសង្ស័យកិបជាប់និងលុយក្រដាក់មួយរយរៀល។ករណីឃាត់ខ្លួនជនសង្ស័យកាលពីម៉ោង០០ និង៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៦ឧសភា ២០១៨ នៅមុខស៉្បាយឌ័រក្លឹប ផ្លូវវ៉េងស្រេងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ថម យិន អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលពង្រ
សង្កាត់ ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងព្រៃឃុំត្រពាំងធំស្រុក
ត្រាំកក់ខេត្តតាកែវ។

តាមសំដីសន្តិសុខក្លិបបានឲ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យបានដើរបំរុងចូលមកលេងក្នុងក្លិបពេលមកដល់ច្រកចូលសន្តិសុខបានធ្វើការឆែកត្រួតពិនិត្យស្រាប់តែឃើញក្រាមសថ្លាចំនួន០៧កញ្ចប់ថង់ធំតូដែលសង្ស័យជាគ្រឿងញៀនពេលត្រួតពិនិត្យឃើញដូចនេះក៍បាន រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយមកទទួលយកទៅធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំក្រាមសថ្លាខាងលើជារបស់មិត្តភ័ក្តិខ្លួនប្រគល់អោយទុកទេហើយនៅម៉ោងខាងលើខ្លួនមានបំណងចង់ចូលលេងក្លិបក៍ដើរចូលទៅពេលទៅដល់ច្រកទ្វាត្រូវសន្តិសុខឆែកឃើញក៍ឃាត់ខ្លួនអោយសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននាំខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យនិងបានឃាត់ខ្លួនបណ្តោះអាសន្នតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ