ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលនិងមហាជន គាំទ្រ បទបញ្ជា របស់លោកផ្កាយ៤ ជូន សុវណ្ណ ឲ្យអធិការខណ្ឌទាំង១២ បញ្ឈប់ជាបន្ទាន់រឿងឲ្យអ្នកកាសែតថតឡាយ(Live)

7 ខែ មុន 505 តូ សុផល

ភ្នំពេញ ៖ លោកផ្កាយមាស៤ នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

បាន​បញ្ជា​ឲ្យ​គ្រប់បណ្តាអធិការ​នគរបាល​ខណ្ឌ​ទាំង​១២ រួមនិងប៉ុស្តិនគរបាល នៅទូទាំងក្នុង​រាជធានី​ភ្នំពេញ ត្រូវ បញ្ឈប់​ជាបន្ទាន់​ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​សម្ភាស​ជនសង្ស័យ និង​ឡាយ​វីដេអូ បង្ហោះ​ក្នុង​បណ្តាញ​សង្គម នៅ​កន្លែង​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ឬ​អធិការ​ខណ្ឌ ។

បើតាម នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន​សង្កត់​ធ្ងន់​ថា ការ​ចូល​សម្ភាស​ន៍ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន គឺ​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ជាពិសេស​ជនសង្ស័យ​ដែល​ទើប​តែ​ឃាត់​ខ្លួន​បាន មិន​ទាន់​ក្លាយ​ទៅ​ជា​ទណ្ឌិត​ទេ ដូច្នេះ​ត្រូវ​គោរព​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពួកគេ​។

លោក​ផ្កាយ៤រូបនេះបន្ត​ទៀតថា បើសិនជា​អនុញ្ញាត​ឲ្យ​បណ្ដាញ​សារព័ត៌មាន​សង្គម​ធ្វើ​ការ​ថត​ឡាយ​វីដេអូ ឬ​ក៏​ចូល​ទៅ​សម្ភាស​ជាមួយ​ជនសង្ស័យ​នោះ គឺ​ជា​ការ​មិន​គោរព​សេចក្ដី​ថ្លៃថ្នូរ​ និង​កិត្តិយស​របស់​​ពួកគេ​ទេ។

ពាក់ព័ន្ធនិងវិធានការនេះ មហាជន ក៍ដូចសមត្ថកិច្ចជាច្រើន អបអរសារទនិងគាំទ្រយ៉ាងខ្លាំងផងដែរ។

គេសង្កេតឃើញថាការឡាយផ្ទាល់តាមបណ្តាព័ត៌លើបណ្តាញសង្គមកន្លងមកនេះ ធ្វើឱ្យកើតមានបាតុភាពប្រតិកម្មយ៉ាងខ្លាំងពីជនសង្ស័យ ដែលសមត្ថកិច្ច មានការចាប់ច្រឡំ ឫក៍ចោទច្រឡំពីសំណាក់មហាជន ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ជនដែលមានការចាប់ ឫចោទដោយច្រឡំនោះ។

គេនិយាយទៀតថា ការឡាយផ្ទាល់បែបនោះ ភាគច្រើនអ្នកឡាយព័ត៌មាននោះពុំបានសួរនាំប្រភពព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយទេ ដោយភាគច្រើនគេឡាយតែភាគីម្ខាង ដែលធ្វើឱ្យអ្នកតាមដាន អ្នកមើល មានការយល់ច្រឡំ ហើយ ធ្វើការវាយប្រហារភាគីម្ខាងទៀតតាមបណ្តាញព័ត៌មានសង្គម ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!