ព្រឹតិ្តការណ៍ថ្មីៗ

អ្នកស្លាប់កើនដល់៦នាក់និងកំពុងសង្រ្គោះជាង២០នាក់ សង្ស័យពុលដោយសារការប្រេីប្រាសទឹក

2 សប្តាហ៍ មុន 163 តូ សុផល

ក្រចេះ ៖ ហេតុការណ៍គ្រោះថ្នាក់សង្គមមួយបានកេីតឡេីង បណ្ដាលឲ្យមនុស្សចំនួន៦នាក់បានស្លាប់បាត់បង់ជីវិត និង កំពុងសង្គ្រោះបន្ទាន់

ចំនួនជាង២០នាក់កំពុងសម្រាកព្យាបាល់នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលអាការះធ្ងន់ធ្ងរ ខាងសុខាភិបាលសង្សយមកពីការប្រេីប្រាសទឹក។
ហេតុការនេះបានកេីតឡេីងកាលពីយប់ថ្ងៃទី៤ខែ ឧសភា ឆ្នាំ២០១៨ នៅភូមិចំនួន៤ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ហេីយក៍មានវត្តមាន លោក វ៉ា ថន អភិបាលខេត្តចុះទៅដល់កន្លែងកេីតហេតុ ពិនិត្យជាក់ស្ដែងផងដែរ។

បើតាម អភិបាលស្រុកចិត្របុរីលោក ហង្ស ចាន់ឌី បានឲ្យដឹងថា ចាប់ពីថ្ងៃម្សិលរហូតដល់ពេលនេះអ្នកស្លាប់កេីនឡេីងដល់ទៅ៦នាក់ហេីយចំណែកអ្នករងគ្រោះចំនួនជាង២០នាក់តែមិនទាន់ដឹងពីមូលហេតុនៅឡេីយទេ លោកកំពុងចុះទៅ កន្លែងកេីតហេតុដេីម្បីពិនិត្យ ហេតុការនេះហេីយអ្នករងគ្រោះទាំងនោះមានអាការះ វិលមុខ ក្អួតចង្អោ ផ្សារភ្នែក ថប់ដង្ហេីម។

បើតាមលោក ឈ្នាង សុវុត្ថុា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ករណី នេះការសន្និដ្ឋានបឋម អាចមិពីការប្រេីប្រាសទឹក ព្រោះពលរដ្ឋរស់នៅម្ដុះនោះប្រេីប្រាស់ទឹក អូរ ព្រែក អាច់មកពីការប្រេីថ្នាំបាញ់សម្លាប់ស្មៅ ពេលភ្លៀងមកអាចជាតិថ្នាំហូរចូកក្នុងទឹកនោះ។

លោក បន្តទៀតអ្នកដែលរងគ្រោះទាំងនោះនិងត្រូវបញ្ជូនទៅសង្រ្គោះនៅភ្នុំពេញ ដោយសារតែជំងឺនេះមានអាការះធ្ងន់ធ្ងរមិនអាចព្យាបាលបានត្រូវបញ្ជូនទៅភ្នំពេញជាបន្តន្ទាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ