ព្រឹតិ្តការណ៍ថ្មីៗ

អុញនោះ!ផ្សារបឹងឈូកក្លាយជាបឹងពីកាល?

4 ខែ មុន 214 tnn_admin

បាត់ដំបង៖ប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងចំពោះលោកផេង រិទ្ធីចៅហ្វាយក្រុងបាត់ដំបងខណះភ្លៀងម្តងៗមានទឹកស្អុយផុសចេញពីលូហូរចូលក្នុងផ្ទះឬហាងលក់ដូរនានាក្នុងក្រុងជាពិសេសផ្សារបឹងឈូកក្លាយជាបឹងដូចឈ្មោះដើមវិញល្បីពេញផ្ទៃប្រទេស។

ប្រជាពលរដ្ឋជាច្រើននាក់និងបងៗអ្នករត់ម៉ូតូកង់៣(សុំមិនបញ្ចេញឈ្មោះ)បានលួចខ្សិបប្រាប់TNNយើងថាពួកគាត់មានផលពិបាកយ៉ាងខ្លាំងអោយតែមានភ្លៀងធ្លាក់មកទឹកក៍លិចផ្លូវ សម្រាមក៍អណ្តែត រកសុីក៍ពិបាកព្រោះគ្មានភ្ញៀវចូល។

ដោយឡែកចំពោះការអភិវឌ្ឍន៍លូក្នុងក្រុងពលរដ្ឋសង្កេតឃើញថា:កោះកាយលូ ដាក់លូថ្មី មែនពិតប៉ុន្តែគ្មានមុខទឹកត្រូវរំដោះចេញពីក្រុងជាច្រើនកន្លែងពីព្រោះមានបឹងបុរាណមួយចំនួនក្លាយជាទួលឬវីឡារបស់អភិជន។

ជាចុងក្រោយពួកគាត់បានសំណូមពរអោយលោកផេង រិទ្ធី ចៅហ្វាយក្រុងថ្មីលកលៃរកមធ្យោបាយដោះស្រាយប្រព័ន្ធលូ
កុំអោយស្ទះទៀតពីព្រោះផ្ទះរបស់ពួលគាត់ជាប់ខ្លិនស្អុយនៅពេលមានភ្លៀងដែលក្មេងនិយមហៅថាទីក្រុងគុជ៕ដោយសុខ កុសល 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ