ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនមនុស្ស៧នាក់ និងថ្នាំញៀនមួយចំនួន

4 ខែ មុន 104 tnn_admin

ភ្នំពេញ៖ ជនសង្ស័យចំនួន០៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី​០៤ ខែឧសភា ​ឆ្នាំ២០១៨ ម្សិលម៉ិញនេះ រួមជាមួយវត្ថុតាងគ្រឿងញៀនជាច្រើន។ ក្នុងការចុះបង្ក្រាបនេះដឹកនាំដោយ លោកម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើឡើងនូវ​ចំនុច សំណង់មិនរៀបរយ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ។

បើតាមនាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ​ លោកម៉ៅ​ ចាន់ថុន បានអោយដឹងថា ក្នុងករណីទី១ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ ដកហូត ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន​កាលពីវេលាម៉ោង១៧និង០០នាទី ​ ត្រង់ចំណុចក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។ជនសង្ស័យទី១/ឈ្មោះលី​​​ស្រីពៅ​​​​​​​​​​​​​​​​​​​​​​ ភេទ​ស្រី​​​​ អាយុ៤២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក(ជួញដូរ)។២/ឈ្មោះណេ ផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក (រក្សាទុក)។៣/ឈ្មោះ ឡុង ស៊ីរ៉ាបីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ ។៤/ឈ្មោះ មាស ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៥ ភូមិស្វាយប៉ាក។

 

ករណីទី២ ឃាត់ខ្លួនមនុស្សចំនួន០៣នាក់ ដោយដកហូតថ្នាំញៀនក្រាមព៌ណសរថ្លាចំនួន០៨កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ក្រុម០៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។ជនសង្ស័យមានឈ្មោះទី១/ឈ្មោះ ពៅ​ សំណាង ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះគ្មានលេខ ភូមិស្ពាន់ខ្ពស់ សង្កាត់គីឡូ៦ (ជួញដូរ)។២/ឈ្មោះ​​ ងួន ពិសិទ្ធិ   ភេទប្រុស អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មករសំណង ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៥ ភូមិឡកំបោរ(ប្រើប្រាស់)។៣/ឈ្មោះសូ​ សុធា ភេទស្រី អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់ទីតាំខាងលើ​ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។

 

លោកម៉ៅ ចាន់ថុន បានបន្តថានៅក្នុងរង្វង់ប្រិតិបត្តិការណ៏ទាំង០២ករណីខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សបាន​៧​នាក់​(ស្រី៣) និងបានដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១៤កញ្ចប់តូច, ថង់សំរាប់់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួនធំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ