ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ស.ស.យ.ក ចូលរួមផ្តល់យោបល់កែលម្អ មិន មែនរិះគន់ដេីម្បីបំផ្លាញ មិនមែនបំបាក់ទឹកចិត្ត ឬបន្ទោសបង្អាប់គ្នានោះទេ!

2 សប្តាហ៍ មុន 79 តូ សុផល

ខេត្តត្បូងកំពង់ចាម៖ ថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នា ថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨នេះឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការសហការសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកការងារខេត្តកំពង់ចាម-ត្បូងឃ្មុំបានធ្វេីការកោតសរសេីដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរីកចម្រើនជាលំដាប់មកដល់ថ្ងៃនេះ គិតចាប់ ពីបោះឆ្នោតហេីយឆ្នាំ២០១២ ត្រូវបាន កែរសម្រួលដោយយេីងយល់ថាការប្រគល់ភារកិច្ច ប្រគល់សិទ្ធិនៅក្នុងការដឹកនាំនិងការទទួលខុសត្រូវដល់យុវជនខេត្តដែលមានសក្តានុពល ក្នុងការដឹកនាំជាការល្អប្រសេីរ ជាជាងការដឹកនាំដោយប្រយោលពីអ្នកនៅភ្នំពេញ ។

ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តបំបែកជាពីរ ហេីយយេីងបានប្រគល់ភារៈកិច្ចជូនបុគ្គល២រូប ដែលនៅកំពង់ចាម គឺលោក ហាន កុសល ហេីយនៅត្បូងឃ្មុំគឺលោក ម៉ៅ ឌុង ដេីម្បីដឹកនាំជាប្រធាន សសយក ហេីយខ្លួនខ្ញុំផ្ទាល់និងបងប្អូនទាំងអស់នៅទីក្រុងភ្នំពេញគឺជាក្រុមការងារដែលចាំសម្របសម្រួលពីក្រោយ។

រូបមន្តនេះគឺវាសំខាន់ណាស់ ព្រោះគ្មាននរណាដឹងពីមូលដ្ឋានជាងអ្នកនៅមូលដ្ឋានទេ ហេីយក៏គ្មានអ្នកណាដឹងពីតំរូវការនៃយុវជនខេត្តកំពង់ចាម ជាងអ្នកនៅកំពង់ចាមនោះដែរ។ អ្នកនៅភ្នំពេញអាចយល់ពីចំងាយផ្លូវ ប៉ុន្តែពេលវេលានិងការដឹង មិនអាចស្វែងយល់ដោះស្រាយទាន់ពេលវេលាទេ ដូចនេះហេីយជម្រេីសនេះ គឺជាជម្រេីសត្រឹមត្រូវដោយសារលទ្ធផលជាក់ស្តែង គឺយេីងយល់ថា ស.ស.យ.ក ទាំងខេត្តត្បូងឃ្មុំ ទាំងខេត្តកំពង់ចាម មានការអភិវឌ្ឍនខ្លាំង។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថាយេីងជឿជាក់ទៅលេីការគិតគូយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហេីយ ស.ស.យ.ក យេីងតែងតែប្រមូលកម្លាំងអោយបានកាន់តែច្រេីនពីមួយថ្ងៃទៅមួយថ្ងៃដេីម្បីធ្វេីសកម្មភាពចូលរួមចំណែកជួយអភិវឌ្ឍនសង្គមជាតិ។ យេីងធ្វេីការងារផ្អែកលេីមូលដ្ឋាននៃកិច្ចសហការ មិត្តភាព ការផ្តល់ឱកាសមិនរេីសអេីង និងបម្រេីផលប្រយោជន៏រួម ហេីយជាពិសេសយេីងជ្រេីសរេីសយកការចែករំលែក មិនមែនបំបែកបំបាក់ មិនមែនការស្អប់ ចូលរួមផ្តល់យោបល់កែលម្អ មិន មែនរិះគន់ដេីម្បីបំផ្លាញ មិនមែនបំបាក់ទឹកចិត្ត ឬបន្ទោសបង្អាប់គ្នានោះទេ។

ឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត មានជឿជាក់ថាយុវជនសម័យនេះ យុវជនអ្នកខេត្តកំពង់ចាម បងប្អូនជនជាតិឥស្លាម សមាជិក សមាជិកា សសយក អាចធ្វេីការបែងចែកបានយ៉ាងច្បាស់នូវអ្វីជាភាពដែលអាចទៅរួចនៅក្នុងសច្ចៈភាពពិត អ្វីដែលជាការបម្រេីប្រជាពលរដ្ឋយ៉ាងពិតប្រាកដ អ្វីជាការបោកប្រាស់ ហេីយអ្វីដែលយេីងធ្លាប់ទទួលបានពិត និងកំពុងមានពិត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ