ព្រឹតិ្តការណ៍ថ្មីៗ

ឈាមស្រែកស្បែកហៅ! ឃាតកម្ម “រំលោភសម្លាប់” ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ហើយ!

2 ខែ មុន 295 តូ សុផល

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ មានករណីឃាតកម្ម “រំលោភសម្លាប់” មួយបានកើតឡើង នៅចំណុចចំការពោតរបស់ឈ្មោះពិន ញ៉ ភេទប្រុស អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេ បិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​នៅចន្លោះ ម៉ោង១៩ទៅម៉ោង២១​ ភ្លាមនោះក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន​ ស្នងការនគរបាលខេត្ត បានចាត់កំលាំងពិសេសរបស់លោក ធ្វើ ការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញបច្ចេកទេស រហូតធ្វើការឃាត់
ខ្លួនជនសង្ស័យចំនួន០២នាក់ ដូចខាងក្រោម៖
ទី១-ឈ្មោះសុះ ស្មីន​ ភេទស្រី ជនជាតិចាម អាយុ២៩ឆ្នាំ។
ទី២-ឈ្មោះសុះ សាន់ទីន​ ភេទប្រុស អាយុ២៧ឆ្នាំ​ អ្នកទាំងពីរ ជាបងប្អូនបង្កើតនឹងគ្នា ហើយរស់នៅភូមិ ព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទាំងពីរនាក់ខាងលើបានជាប់ពាក់ព័ន្ធពីបទ “សមគំនិតនិងលាក់តម្រុយភស្តុតាង” នៅក្នុង ករណីឃាតកម្មខាងលើនេះពិតប្រាកដមែន។

សូមរំលឹកផងដែរថា រយះពេលចុងក្រោយនេះឃាត កម្មឃោរឃៅបានកើតឡើងចំនួន ០៣ លើក នៅក្នុងខេត្តត្បូងឃ្មុំតែមិនអាចគេចរួចពីកណ្តាប់ដៃសមត្ថកិច្ចបានឡើយ  លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ពិតជាមានការសោកស្តាយមិនចង់អោយមានករណីរបៀបនេះ កើតឡើងងឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ