ព្រឹតិ្តការណ៍ថ្មីៗ

ស្មានថាតួរកូរ៉េ ចង់លង់ស្នេហ៍ទៅហើយ តាមពិតចោរឆក់សោះ!

2 សប្តាហ៍ មុន 291 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១០,០០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០១ នាក់ នៅចំណុចមុខក្លឹបកំសានរ៉ុក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្ត បទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ( ឆក់កាបូប ស្ពាយបណ្តាលឲ្យជនរងគ្រោះ ដួលរងរបួស ) ប្រព្រឹត្តនៅចំណុច ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវសុរាម្រិត ភូមិទី២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ០០,១០ នាទី និងចាប់យកម៉ូតូមួយគ្រឿង បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ៖

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ជា សុខពេជ្រ ហៅ ភក្រ័ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញុ។

វត្ថុចាប់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ លេខតួ លេខតួ-ម៉ាស៊ីន ៨២៤៣៥៩៩ ពាក់ស្លាកលេខភ្នំពេញ១U-៩២៨៩

ជនរងគ្រោះឈ្មោះ BECKER MARIE LOUISE ភេទ ស្រី អាយុ ៦០ ឆ្នាំ ជនជាតិ បារាំង
កាន់ លិខិតឆ្លងដែនលេខ ១១A១៩៦៥០៧ ស្នាក់នៅសណ្ឋាគារទីតាំងផ្ទះលេខ៨ ផ្លូវលេខ៧៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ស្ថានភាពជនរងគ្រោះ រងរបួសលើដងខ្លួន និងកែងដៃ
សម្ភារៈបាត់បង់ គ្មាន។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ