ព្រឹតិ្តការណ៍ថ្មីៗ

លោកធំបើកហ្គេមបាញ់ត្រី នៅខណ្ឌច្បារអំពៅ អាជ្ញាធរអត់ហ៊ានចុះបង្ក្រាប!

2 សប្តាហ៍ មុន 350 តូ សុផល

ភ្នំពេញ ៖  ទីតាំងហ្គេម​បាញ់ត្រីមួយកន្លែងក្នុងខណ្ឌច្បារអំពៅប្តូរកាលវិភាគពីថ្ងៃទៅយប់ ដើម្បីបំភ័ន្ធភ្នែក មហាជន និង អាជ្ញាធរ សង្កាត់ ខណ្ឌ តែអ្នកញៀនល្បែង នៅតែអាចបទបែនបានតាមកាលៈទេសៈ។ ទីតាំងនេះ នៅចំណុច ផ្ទះ លេខ២០ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានរៀបរាប់បន្ថែមទៀតថា ហ្គេមបាញ់ត្រីដែលមានទីតាំងនៅ ខាងលើនោះ គេស្គាល់ច្បាស់ ថាជារបស់លោកធំម្នាក់ (អ្នកធំណាមិនដឹងក៍ធូរថ្លែម្លេះមកបើកបនល្បែង) អញ្ចឹងហើយបានជាខាង អាជ្ញាធរនឹងសមត្ថកិច្ចខណ្ឌច្បារអំពៅមិនហ៊ានទៅក្បែរ ធ្វើជាមើលមិនឃើញ មូលហេតុ ដោយសារតែ ទើសទាល់ ឬ ខ្លាចអំណាចបារមី ម្ចាស់ហ្គេមបាញ់ត្រីនោះ។

បច្ចុប្បន្ន ទីតាំងខាងលើបង្កការរំខាន ហើយពួកគាត់បារម្ភពីសុវត្ថិភាផងដែរ។ ល្បែងស៊ីសង នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការសិក្សា​របស់​កុមារ​ និង យុវជន យ៉ាងខ្លាំង ព្រោះគេសង្កេតឃើញថា អោយតែមានទាំងទីតាំងហ្គេមបាញ់ត្រី ឬ ណេត២៤ម៉ោង តែងតែ មានការចរាចរគ្រឿងញៀន បទល្មើស លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ​។

ពលរដ្ឋស្នើសុំយ៉ាងទទូចដល់ លោក ចេង ម៉ុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកវរៈសេនីយ៍ទោ អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ និងលោកវរៈសេនីយ៍ទោ គិត សុផល មេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌច្បារអំពៅ មេត្តាចុះពិនិត្យ និងបង្ក្រាបផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ