ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (William Guang)៖ សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះបង់សិទ្ធិក្នុងការបោះឆ្នោត!

2 សប្តាហ៍ មុន 67 តូ សុផល

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (William Guang) តំណាងស្ថាបនិក គណបក្សខ្មែរក្រោក ៖សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះបង់សិទ្ធិក្នុងការបោះឆ្នោតបញ្ហាក្នុងសង្គម ទាំងសេដ្ឋកិច្ច អន្តោប្រវេសន៍ខុសច្បាប់ ចំណាកស្រុក ទីផ្សារកសិកម្ម សុទ្ធសឹង តែត្រូវមានតំណាងរបស់ខ្លួន ជជែកតតាំងទាមទាដោះស្រាយក្នុងរដ្ឋសភាពាំនាំការចង់បានរបស់បងប្អូនយកទៅដោះស្រាយ ។

បេីបងប្អូនមិនបោះឆ្នោតរេីសតំណាងរបស់ខ្លួនទេនោះបងប្អូនជាអ្នកលំបាក មិនមែនក្រុមអ្នកនយោបាយជាអ្នកលំបាកទេ ។

ប្រសិនជាបងប្អូនយល់ថាការបោះបង់សិទ្ធក្នុងការជ្រេីសតាំងតំណាងរាស្ត្រ ជាវិធីសាស្ត្រដាក់គំនាបណាមួយដល់គណបក្សនយោបាយដែលបងប្អូនមិនពេញចិត្ត នោះបងប្អូនបានសម្រេចចិត្តខុសហេីយ ។

គំនាបនោះនឹងធ្លាក់លេីបងប្អូនប្រជាពលរដ្ឋទៅវិញទេ ព្រោះសង្គមនេះជាសង្គមរបស់ពលរដ្ឋ ប្រទេសនេះជា ប្រទេសរបស់យេីងទាំងអស់គ្នា មិនមែនជាប្រទេសរបស់អ្នកនយោបាយនោះទេ ។ អ្នកនយោបាយជាអ្នកដោះស្រាយបញ្ហាជូនបងប្អូនតែប៉ុណ្ណោះ ពោល គឺជាអ្នកបម្រេីរបស់ពលរដ្ឋ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ