ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃនេះ បិទចរាចរឆ្លងកាត់១ថ្ងៃ នៅចំណុចស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា

6 ខែ មុន 334 តូ សុផល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជំរាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថាៈ នៅយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨វេលាម៉ោង ២១និង ០០ ដល់ម៉ោង ៥និង០០នាទីទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី២ ប្រវែង ៤១ម កាត់ទទឹងខាងលើវិថី ទេព ផន ឬ ផ្លូវលេខ ១៨២ ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវហាង Kawasaki ទៅចិញ្ចើមផ្លូវ អូឡាំព្យាសុីធី ។

ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។

អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ