ព្រឹតិ្តការណ៍ថ្មីៗ

មិនមែនភ្ញាក់ពីគេងបាត់ស្នេហ៍ទេ! គឺងោកមួយមួយភាំងក្រឡាប់ផ្ងារជើង!

3 ខែ មុន 35 តូ សុផល

ភ្នំពេញ៖ រថយន្តដឹកទឹកកកដើមមួយគ្រឿងសង្ស័យអ្នកបើកងងុយដេកជ្រុលធ្លាក់ផ្លូវក្រឡាប់ច្រងាងតែម្តងសំណាងល្អមិនមានអ្នករងគ្រោះ។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកាលពីម៉ោង១៤និង៤៥នាទីរសៀលថ្ងៃទី០៤ ឧសភា ២០១៨ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំង ចាស់សង្កាត់ឃ្មួញខណ្ឌសែនសុខ។

អ្នកបើករថយន្តក្រោយពីកើតហេតុបានទៅបាត់ដោយទុករថយន្តចោលកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់រថយន្តក្រឡាប់នេះមិនមានសាក្សីបញ្ជាក់ឬក៍ឃើញហេតុការណ៍ផ្ទាល់ឡើយតាមសំដីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាបើតាមស្លាកស្នាមនៅកន្លែងកើតហេតុគឺរថយន្តដឹកទឹកកកខាងលើបើកបរមកពីលិចទៅកើតដោយឃើញស្លាស្នាមអូសជាង៥០ម៉ែត្រមូលហេតុដែកបណ្តាលអោយក្រឡាប់ខាងលើនេះសមត្ថកិច្ចដាក់ការសង្ស័យទៅលើអ្នកបើកបរសង្ស័យងងុយដេកហើយមើលទៅ។ រថយន្តដែលក្រឡាប់ខាងលើនេះម៉ាកKIAពណ៌ ស ប្រភេទដឹក ពាក់ស្លាកលេខភ្នំពេញ 2AG-0934 អ្នកបើកគេចខ្លួនបាត់។

បន្ថែមយោបល់របស់អ្នក

យោបល់