ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំ បើកសំណើរដេញថ្លៃ ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និង សម្ភារៈផ្សេងៗ ដើម្បីឧបត្ថម្ភកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ

2 ខែ មុន 55 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃ សុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៨ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ បើកសំណើរដេញថ្លៃ ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និង សម្ភារៈផ្សេងៗ ដើម្បីឧបត្ថម្ភកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ជូនរដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈកម្មាធិការលទ្ធកម្មខណ្ឌដូនពេញ​ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរង លោក នាយករដ្ឋបាល លោក ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុខណ្ឌ លោក ប្រធានអង្គភាពលទ្ធកម្មខណ្ឌ ព្រមទាំង លោក លោកស្រីតំណាងក្រុមហ៊ុន​ លោក លោកស្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និង លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ