ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ ចូលរួមពិធីបុណ្យសព ឧបាសិកា លី ហ្គិចលៀង

5 ខែ មុន 129 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ០០នាទីល្ងាចលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រីជាកាក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ ចូលរួមពិធីបុណ្យសព ឧបាសិកា លី ហ្គិចលៀង អាយុ៩៧ឆ្នាំ ត្រូវជា ម្តាយបង្កើតលោក អ៊ុក សាកល សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ក្នុងនោះថវិការដ្ឋបាលខណ្ឌចំនួន៥០០,០០០រៀល បច្ច័យលោក លោក សុខ ពេញវុធ ៤០០,០០០រៀល រួមជាមួយង្ករ ចំនួន២បាវស្មើរ១០០គីឡូ ទឹកក្រូច៥កេះ និង ទឹកសុទ្ធចំនួន៥កេះផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ