ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យកើតឡើង២ករណីផ្ទួនគ្នា នៅស្រុកបាណន់ និងស្រុកសង្កែ

5 ខែ មុន 49 តូ សុផល

បាត់ដំបង៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ អគ្គីភ័យឆាបផ្ទះប្រជាពលរដ្ឋនៅស្រុកសង្កែក្បែរស្ថានីយ៍ប្រេងកម្ពុជាតេលាបណ្តាលអោយខូចខាតទ្រព្យសម្បត្តិមួយចំនួន ក្នុងនោះជាផ្ទះរបស់លោក ជា ប៊ុនថន ដោយសាផ្ទុះសេខ្សែភ្លើង និង១ករណីទៀតកើតឡើងនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់បង្កឡើងដោយបុរសម្នាក់ឈ្មោះ ភឿន ទិត្យ ភេទប្រុសអាយុ៣៣ឆ្នាំ យកសាំងស្រោចខ្លួនរួចដុតខ្លួនឯងដោយសារជម្លោះក្នុងគ្រួសារ។

ចំពោះជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គីភ័យនោះបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២០និង០០នាទីនៅចំណុចភូមិ ឃុំ ស្រុកដូចការរៀបរាប់ខាងលើ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូកង់៣ម្នាក់(សុំមិនបញ្ចេញឈ្មោះ) បានបង្ហើបថាជនរងគ្រោះប្រច័ណ្ឌនិងប្រពន្ធក្នុងស្ថានភាពស្រវឹងផងនោះក៍ដាច់ចិត្តដុតសម្លាប់ខ្លួនឯងក្នុងអណ្តាតភ្លើងឆេះខ្លោចសពគ្រៀមដូចត្រីអាំង។

សមត្ថកិច្ចនិងអាជ្ញាធរបានរំលឹកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នអោយខ្ពស់ជៀសវាងផ្ទុះសេខ្សែភ្លើងបង្កជាអគ្គីភ័យកើតឡើងជាយថាហេតុ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ