ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីម្នាក់លង់ទឹកត្រពាំងស្លាប់ក្រោយផ្ទះ

2 ខែ មុន 67 តូ សុផល

ខេត្តតាកែវ៖ ស្រ្តីវ័យចំណាស់ម្នាក់ បានលង់ទឹកត្រពាំងនៅខាងក្រោយផ្ទះស្លាប់ ដោយពំុមានបងប្អូនដឹង

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៨ ស្ថិតនៅភូមិរលួស ឃំុអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសៀង ផល្លា ភេទស្រី អាយុ៥២ឆ្នាំ មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក) រស់នៅភូមិឃំុកើតហេតុខាងលើ ៕

សមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះបានរត់ចេញពីផ្ទះកាលពីយប់ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០១៨ ស្រាប់តែព្រឹកឡើង ឃើញលង់ទឹកត្រពាំងក្បែផ្ទះស្លាប់បាត់ទៅហើយ ទើបបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើង។ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ឆ័យ ហើយនិងបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ដោយ ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ