ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង!” សង្ស័យ លោក ម៉ៅ ធនិន ចៅហ្វាយខេត្តពោធិសាត់ សង្ស័យភ្លេចបាត់ហើយ!

4 ខែ មុន 849 តូ សុផល

ខេត្តពោធិសាត់៖ បើទោះបីប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅក្នុងប្រទេសកម្ពុជា និងរំលឹកដល់មន្ត្រីពាក់ព័ន្ធឱ្យពង្រឹងប្រសិទ្ធភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កុំបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើទៀត ដោយសម្តេចបញ្ជាក់ថា “អ្នកកាប់ព្រៃឈើ ដូចកាប់ក្បាលខ្ញុំអ៊ីចឹង”។

យើងនៅចាំបានថា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ”។

កាលនោះ យើងឃើញមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដើម្បីត្រួតពិនិត្យ វាយតម្លៃទៅលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កន្លងមក ក៏ដូចជាការពិនិត្យមើលបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងកែលម្អឱ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិ “ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ” នាពេលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការបង្ក្រាបឧក្រិដ្ឋជនព្រៃឈើ មិនពិបាក ដូចបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀននោះទេ។ ក្នុងនោះសម្តេចបានបញ្ជាឱ្យស្រង់ឈ្មោះ មន្ត្រី ខិលខូច និងឧកញ៉ាមួយចំនួន ដែលសម្តេចបានលើកឡើងថា ជួយកសាងបន្តិចបន្តួច តែបែរជាសម្ងំលាក់ខ្លួនធ្វើជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅតាមខេត្តមួយចំនួនទៅវិញ។ សម្តេចមានប្រសាសន៍ថា សម្តេច ស្អប់ជាទីបំផុត មនុស្សដែលបំផ្លាញព្រៃឈើ ហើយជ្រកក្រោមស្លាកជួយកសាងតិចតួចនេះ។ ម៉្យាងទៀត មន្ត្រីដែលបណ្តោយឱ្យមានការកាប់បំផ្លាញព្រៃឈើ មិនខុសអីពីកាប់ក្បាលសម្តេចនោះទេ។

ជាទីបំផុត ប្រសាសន៍របស់ សម្តេច ហ៊ុន សែន សាបដូចទឹកទន្លេ ផ្ទុយទៅវិញ លោក ម៉ៅ ធនិន្ទ នៅតែបន្តបណ្តែតបណ្តោយឲ្យមេឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ ​តាំ​ង ​អៀ​ង ​បា​នស​ម្រុ​កកា​ប់​ឈើនិ​ង​ដឹ​កជ​ញ្ជូ​នឈើ​ចេញ​ពី​ស្រុក​វា​លវែ​ង​ ខេ​ត្ត​ពោធិ​សាត់​ ​យ៉ាង​ពេ​ញប​ន្ទុ​ក ​ហើយ​គ្មាន​ម​ន្ត្រីជំ​នា​ញនិ​ងស​ម​ត្ថកិ​ច្ច​ពាក់​ព័ន្ធ​ណា​ហ៊ាន​ប៉ះពា​ល់​មេឈ្មួ​ញ​រូប​នេះឡើ​យ​ នេះ​បើ​តាម​សេ​ច​ក្តីរា​យ​ការ​ណ៏រ​ប​ស់ប្រ​ជាព​ល​រដ្ឋ​រ​ស់​នៅក្នុ​ង​ឃុំអ​ន្ល​ង់រា​ប ​ស្រុ​កវា​លវែ​ង​ ខេ​ត្តពោ​ធិ៍​សាត់​ ។​ ​លោក​ ម៉ៅ​ ​ធនិ​ន​ អ​ភិបា​ល​ខេត្ត​ពោធិ៍​សា​ត់​បច្ចុប្បន្ន​ ត្រូ​វ​មជ្ឈ​ដ្ឋា​នមួយ​ចំ​នួន​រិះ​គន់​ថា ​មិន​យ​កចិ​ត្ត​ទុ​កដា​ក់ប​ង្ក្រា​បប​ទ​ល្មើស​ព្រៃឈើ​ដែ​លកំ​ពុ​ងកើ​ត​ឡើង​យ៉ាង​រាលដាល​នោះទេ​ ​ហើ​យ​បណ្ដោ​យ​ឲ្យមេ​ឈ្មួញ​ ​តាំ​ង ​អៀ​ង បង្កើន​ស​ក​ម្មភា​ព​បំផ្លា​ញ​ព្រៃ​ឈើក្នុ​ងស្រុ​ក​វាល​វែ​ង ​និ​ងស្រុ​កភ្នំ​ក្រ​វាញ​ ​យ៉ាង​គឃ្លើ​ន​។ បើ​ទោះ​បីមេ​ឈ្មួ​ញ ​តាំ​ង ​អៀ​ង បានប្រើ​អា​ជ្ញាប័​ណ្ណ​ហួស​សុ​ពល​ភា​ពរ​ប​ស់ក្រុ​ម​ហ៊ុន​អឹម​ឌី​អេស​(​MD​S​) ​ដើ​ម្បីដឹ​ក​ជញ្ជូ​ន​ឈើយ៉ា​ងណា​ ក៏​លោ​ក​ ម៉ៅ​ ​ធនិ​ន ​អ​ភិបា​លខេ​ត្ត​ពោធិ៍​សា​ត់ ​មិន​ចា​ត់វិ​ធាន​ការ​ប​ង្ក្រាប​ដែ​រ។​ ហេ​តុនេះ​ហើ​យទើ​បប្រ​ជា​ពល​រដ្ឋ​មួ​យចំ​នួន​រិះ​គន់​ថា ​អ​ភិបា​លខេ​ត្ត​ពោធិ៍​សាត់​ ​គឺជា​អ្ន​កឃុ​បឃិ​ត​កាង​ឲ្យមា​ន​បទ​ល្មើ​សបំ​ផ្លាញ​ព្រៃ​ឈើ​ដើម្បី​ជា​ថ្នូរ​នឹ​ងផ​ល​ប្រយោ​ជ​ន៍។​

ព្រៃ​ឈើ​នៅក្នុ​ង​តំប​ន់​ដែន​ជ​ម្រក​ស​ត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ ​កំពុ​ង​ប្រឈ​ម​នឹង​សេ​ចក្ដី​វិនា​ស​យ៉ាង​ធ្ងន់​ធ្ង​រព្រោះ​មេឈ្មួ​ញ​ តាំ​ង​ អៀ​ង​ កំ​ពុង​ប​ង្កើន​ស​កម្ម​ភាព​កា​ប់ឈើ​ និ​ង​ដឹ​កជ​ញ្ជូ​នឈើ​ចេ​ញពី​តំប​ន់​នេះយ៉ា​ង​គគ្រឹ​ក​គគ្រេ​ង​ បើ​ទោះ​បីអា​ជ្ញាប័​ណ្ណ​ក្រុម​ហ៊ុ​នអឹ​ម​ឌី​អេស​ រ​ប​ស់ឧ​ក​ញ៉ា ​ទ្រី​ ភា​ព​ ដែ​ល​អួត​ថា​ឈប់​រ​កស៊ី​ឈើ​ ហួស​សុ​ពល​ភា​ពយូ​រ​ឆ្នាំម​ក​ហើយ​ក៏​ដោយ​ ​ក៏មេ​ឈ្មួ​ញ​ តាំ​ង​ អៀ​ង​ អា​ច​ប្រើប្រា​ស់​អាជ្ញា​ប័​ណ្ណ​នេះដើ​ម្បីប​ន្ត​កាប់​បំ​ផ្លាញ​ព្រៃ​ឈើនិង​ដឹ​កជ​ញ្ជូ​នឈើ​យ៉ា​ងរ​លូ​នដ​ដែ​ល​ នេះ​តា​ម​ប្រភ​ព​ព័ត៌​មា​នពី​ប្រ​ជាពល​រដ្ឋ​រ​ស់នៅ​តា​មប​ណ្ដា​ឃុំមួ​យ​ចំនួ​នក្នុ​ង​ស្រុក​ភ្នំ​ក្រវា​ញ​ ខេ​ត្តពោ​ធិ៍​សាត់​ ។

ចំ​ណែ​ក ​លោ​ក ​ប៉ា​ន់​ ម​រ​កត​ ​ប្រធា​ន​ម​ន្ទីរ​ប​រិស្ថា​នខេ​ត្ត​ពោធិ៍​សាត់​ក៏​ដូ​ចជា​លោ​ក ​ម៉ៅ ​ធ​និន​ អ​ភិបា​ល​ខេត្ត​ពោ​ធិ៍សា​ត់​ និ​ងមេ​រ​ដ្ឋបា​ល​ព្រៃឈើ​ខេត្ត​ពោធិ៍​សា​ត់ ​គឺឌាតែក្នូច ​មិ​ន​ចាត់​វិ​ធាន​កា​រទ​ប់​ស្កាត់​ប​ទល្មើ​សឡើ​យ ហើ​យ​កំពុ​ង​នាំគ្នា​រក្សា​ភា​ពស្ងៀ​ម​ស្ងាត់​ដើ​ម្បីទ​ទួល​ផល​ប្រ​យោជ​ន៍ទៅ​វិ​ញ។​

​ថ្មីៗ​ក​ន្លង​ទៅនេះ​មេឈ្មួ​ញ ​តាំ​ង ​អៀង​ ស​ម្រុ​កដឹ​ក​ឈើប្រ​ភេ​ទធ្ន​ង់និ​ងរា​ជ​កុល​ចេ​ញពី​ស្រុក​ភ្នំ​ក្រវា​ញ​ ​និង​ស្រុក​វា​លវែ​ង​ ចូ​ល​មក​រា​ជធា​នី​ភ្នំពេ​ញ​និង​ចេញ​ទៅ​ស្រុក​យួ​នយ៉ា​ងរ​លូ​ន ​ព្រោះ​ម​ន្ត្រីរ​ដ្ឋបា​ល​ព្រៃឈើ​និ​ងស​មត្ថ​កិ​ច្ចពា​ក់​ព័ន្ធ​ដទៃ​ទៀត​គិ​តតែ​ពី​រឿង​ប្រ​មូល​លុយ​ដា​ក់ហោ​ប៉ៅ​ចែក​គ្នាធ្វើ​មា​នធ្វើ​បា​នប៉ុ​ណ្ណោះ ប​ណ្តា​លឲ្យ​ព្រៃ​ឈើនៅ​ក្នុ​ងតំ​បន់​ដែ​នជ​ម្រ​កស​ត្វ​ព្រៃភ្នំ​សំកុ​ស​ ដែ​ន​ជម្រ​កស​ត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ និ​ង​តំប​ន់អ​ភិ​រក្ស​ជួរ​ភ្នំ​ក្រវា​ញ​ភាគ​ក​ណ្ដាល​ ត្រូ​វប្រ​ឈ​ម​នឹង​សេច​ក្ដី​វិនា​សនា​ពេ​លឆា​ប់ៗ​ខា​ងមុ​ខ ​ចៀ​សមិ​នផុ​ត​ឡើយ​។ ​អ្វីដែ​ល​គួរ​កត់​ស​ម្គាល់​នោះគឺ​លោក​ ​វេង​ ​សាខុ​ន​ រ​ដ្ឋម​ន្ត្រី​ក្រសួ​ងក​សិ​កម្ម​ ​និង​លោក​ ​សាយ​ ​សំអា​ល់ ​រ​ដ្ឋម​ន្ត្រីក្រ​សួ​ង​បរិ​ស្ថា​ន ​ស​ម្ងំស្ងៀ​មធ្វើ​មិ​ន​ដឹង​មិ​នឮ​អ្វី​ទាំង​អស់​ ពេ​ល​ដែល​ព្រៃ​ឈើក្នុ​ង​ស្រុក​ភ្នំ​ក្រវា​ញ ​និ​ងស្រុ​កវា​ល​វែង​ ខេ​ត្ត​ពោធិ៍​សាត់​ ​កំពុ​ង​រង​ការ​បំ​ផ្លាញ​យ៉ាង​ម​ហន្ត​រាយ​ ហើ​យប្រសិន​បើលោករ​ដ្ឋមន្ត្រី​ទាំង​ពីរ​ក្រ​សួង​ចាត់​កា​រប​ង្រ្កា​បធ្ងន់ដៃ ច្បា​​ស់​ជា​មេឈ្មួ​ញ​ តាំ​ង​ អៀ​ង ​មិ​នហ៊ា​ន​គឃ្លើ​ន​បំផ្លា​ញព្រៃ​ឈើ​ដូច​ពេ​លនេះ​ទេ។

ទាក់ទិននឹងរឿងខាងលើ យើងពុំអាចសុំការពន្យល់ពីលោក ​តាំងអៀង បានទេ ព្រោះមិនស្គាល់លេខទូរសព្ទ័៕ ប្រភព៖ kim saroeun

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ