ព្រឹតិ្តការណ៍ថ្មីៗ

កំពូលប្តី! ស្រាចូលខ្លួន ចាប់ប្រពន្ធអារ ក ទាំងរស់

3 ខែ មុន 242 តូ សុផល

រតនគិរី ៖ ពិតជាសាហាវឃោឃៅខ្លាំងណាស់ បុរសម្នាក់ព្រោះតែផឹកទឹកប្តូរនិស្ស័យ រហូតស្រវឹងជោគជាំ ហើយមកផ្ទះរករឿងឈ្លោះជាមួយប្រពន្ធរហូតឈានទៅយកកាំបិតចាប់ក្រៀកប្រពន្ធនិងអារ ក ទាំងរស់ប៊ិះស្លាប់ តែសំណាងបានកម្លាំងអាវុធហត្ថនៅក្បែរនោះជួយអន្តរាគមន៍ទាន់ពេល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច នាថ្ងៃទី០៤០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិ បីឃុំស្រែអង្គ្រង ត្រង់ចំណុចការដ្ឋាន០៥របស់ក្រុមហ៊ុន ហង អាញលំផាត់។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនដៃដល់ ដែលត្រូវជាប្តី មានឈ្មោះសុំ ហឿន អាយុ៣២ ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិ ឃុំ ខាងលើ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនេះដោយមានជុំលោះនៅក្នុងគ្រួសារ មកពីប្តីផិកស្រាស្រវឹង ហើយបានយកកាំបិត ចាប់ប្រពន្ធរបស់ខ្លួនមកអារ ក តែម្តង។

ស្ត្រីរងគ្រោះឈ្មោះ កេន ចន្នីអាយុ៣៥ឆ្នាំ ខ្មែរ ជនសង្សយ័ត្រូវបានកម្លាំង អាវុធហត្ថ ដែលនៅប្រចាំការឯក្រុមហុន នាំយកមក ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត។

ជនរងគ្រោះត្រូវបានកម្លាំងអាវុធហត្ថ យកមកព្យាបាលនៅបង្អែកស្រុកភ្លាមៗផងដែរ។ ចំពោះប្តីកំណាចនេះសមត្ថកិច្ចអាវុធហត្ថកសាងសំណុំរឿងចាត់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ