ព្រឹតិ្តការណ៍ថ្មីៗ

៧នាក់ស្លាប់១៨នាក់របួសដោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៤ឧសភានេះ

7 ខែ មុន 532 តូ សុផល

ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​ ១៤​លើក​(​យប់​ ១២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​ ១៨​នាក់​ (​ស្រី​ ៩​នាក់​)​ នឹង​របួសស្រាល​ ៥​នាក់​(​ស្រី​២​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១៦​នាក់​(​យប់​១៥​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មានៈ​ ល្មើស​ល្បឿន​ ៥​លើក​(​ស្លាប់​៣​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​,​ មិន​គោរព​សិទ្ធ​ ៣​លើក​(​ស្លាប់​១​នាក់​),​ ស្រវឹង​ ២​លើក​,​ ប្រជែង​ ១​លើក​(​ស្លាប់​ ១​នាក់​),​ កត្តា​យានយន្ត​ ១​លើក​(​ស្លាប់​ ២​នាក់​)​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ១៤​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​ ២៤​គ្រឿង​រួម​មានៈ​ ម៉ូតូ​ ១៤​គ្រឿង​,​ រថយន្ត​តូច​ ៧​គ្រឿង​,​ រថយន្ត​ធំ​ ២​គ្រឿង​,​ គោ​យន្ត​ ១​គ្រឿង​ ថ្មើរជើង​ម្នាក់​។​ យានយន្ត​បង្កហេតុ​រួម​មានៈ​ ម៉ូតូ​ ៨​លើក​,​ រថយន្ត​តូច​ ៤​លើក​,​ រថយន្ត​ធំ​ ១​លើក​,​ គោ​យន្ត​ ១​លើក​។​ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួម​មានៈ​ ផ្លូវជាតិ​ ៦​លើក​,​ ផ្លូវ​ខេត្ត​ ៧​លើក​ និង​ផ្លូវលំ​ ១​លើក​។​

​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មានៈ​ ខេត្តពោធិ៍សាត់​ ១​លើក​ ស្លាប់​ ២​នាក់​,​ បាត់ដំបង​ ១​លើក​ ស្លាប់​ ១​នាក់​(​ស្រី​)​ របួស​ ៣​នាក់​(​ស្រី​),​ កំពង់ធំ​ ១​លើក​ ស្លាប់​ ១​នាក់​,​ បន្ទាយ​មាន​ជ័យ​១​លើក​ ស្លាប់​ ១​នាក់​,​ ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​ ១​នាក់​ របួស​ ១​នាក់​ និង​ខេត្តកណ្តាល​ ១​លើក​ ស្លាប់​ ១​នាក់​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​០៤​ថ្ងៃ​ ខែឧសភា​ ឆ្នាំ​២០១៨​ គិត​ពី​ថ្ងៃ​ទី​០១-០៤​ ខែឧសភា​ ឆ្នាំ​២០១៨​ ប្រៀបធៀប​រយៈ​ដូច​គ្នា​ ខែមេសា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ៣៨​លើក​/២៧​លើក​ កើន​ ១១​លើក​ ស្មើ​ ៤១%,​ ស្លាប់​ចំនួន​ ១៥​នាក់​/១២​នាក់​ កើន​ ៣​នាក់​ ស្មើ​ ២៣%,​ របួស​សរុប​ចំនួន​ ៤៧​នាក់​ /២៩​នាក់​ កើន​ ១៨​នាក់​ ស្មើ​ ៦២%,​ របួសធ្ងន់​ ៤០​នាក់​/២២​នាក់​ កើន​ ១៨​នាក់​ ស្មើ​ ៤០%,​ របួសស្រាល​ចំនួន​ ៧​នាក់​/៧​នាក់​ ស្មើ​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​០៣​ ខែឧសភា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ៤,០១៦​គ្រឿង​ (​ម៉ូតូ​៥៦%),​ មធ្យោបាយ​ល្មើស​៥៩២​គ្រឿង​(​ម៉ូតូ​ ៧០%),​ អប់រំ​ ២៦៤​គ្រឿង​(​ម៉ូតូ​៤៥%)​ និង​ពិន័យ​ ៣២៨​គ្រឿង​(​ម៉ូតូ​ ៩០%)​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!