ព្រឹតិ្តការណ៍ថ្មីៗ

ខឹងប្រពន្ធមិនរួមដំណេក ចង់ក ស្លាប់បាត់

2 ខែ មុន 355 តូ សុផល

ខឹងប្រពន្ធមិនរួមដំណេកនិងប្រលែងជាមួយ រត់ទៅចង.ក សម្លាប់ខ្លួន

រតនគិរី ៖ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយ ចងក សម្លាប់ខ្លួនបានបន្ទាប់ពីប្រច័ណ្ឌប្រពន្ឌនិងទាស់សំដីគ្នាដោយសាតែប្រពន្ធមិនព្រមរួមដំណេក និងប្រលែងលេងជាមួយ តែប្រពន្ធសម្ដែងការមិនពេញចិត្ត ក៍អាក់អន់ស្រពន់ចិត្ត បញ្ចប់ជីវិតខ្លួនឯង តែម្តង។

សពបុរសចង.កម្នាក់នេះ ត្រូវបានសាច់ញាតិរកឃើញនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយមាត់អូរមួយកន្លែង ស្ថិតក្នុងភូមិទុសច្រិច ឃុំតាអង ស្រុកកូនមុំ ។

ជនរងគ្រោះឈ្មោះ ប្រាង ថន អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កសិករ។ ក៏ប៉ុន្តែបានទៅចង.កសម្លាប់ខ្លួន នៅចំណុចភូមិ ឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់ពីនគរបាលអធិការស្រុកកូនមុំថា ជនរងគ្រោះ បានជិះម៉ូតូទៅចង.កកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ហើយសាច់ញាតិបានតាមដើររកតែមិនឃើញ តែម៉ូតូនៅខ្ទមចម្ការ។

លុះព្រឹកឡើងក៏នាំគ្នាតាមដើររកម្ដងទៀត តាមបណ្ដោយមាត់អូរ ដែលមានចម្ងាយប្រមាណជា២ ទៅ៣គីឡូម៉ែត្រ ពីខ្ទមចម្ការនោះ ទើបប្រទះឃើញ ហើយរាយការណ៍ជូនសមត្ដកិច្ចភ្លាម។

សមត្ថកិច្ចបានបន្តទៀតថា មូលហេតុ ដែលជនរងគ្រោះទៅចង.កនោះ គឺនៅរសៀលថ្ងៃទី៣ ខែឧសភា ជនរងគ្រោះទៅផឹកស្រាស្រវឹង គ្រាដែលត្រឡប់មកដល់ផ្ទះវិញ ក៏ប្រឡែងលេងជាមួយប្រពន្ធ ដោយយកក្បាលទៅត្បុលនឹងពោះប្រពន្ធ ហើយប្រពន្ធប្រហែលជាឈឺឬយ៉ាងណានោះ បានសម្ដែងការខឹង និងមិនពេញចិត្តចំពោះប្ដី បន្ទាប់ពីមានការអាក់អន់ចិត្តជាមួយប្រពន្ធ ជនរងគ្រោះក៏ពោលពាក្យថា អញ្ចឹងអញទៅងាប់ហើយ បន្ទាប់មកក៏ឡើងជិះម៉ូតូចេញទៅបាត់។

បច្ចុប្បន្ន នគរបាលអធិការស្រុកកូនមុំ បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ បន្ទាប់ពី សមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ ពិនិត្យ ធ្វើកោសលវិច័យ លើសព ឃើញថា សពជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ