ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តធន់ធំព្រះអ្នកជិះម៉ូតូពីក្រោយ ស្លាប់ម្នាក់ បួសធ្ងន់២នាក់ ម្នាក់ជាកូនកែត

7 ខែ មុន 593 តូ សុផល

កំពត ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ក្នុងថ្លុកឈាម និងពីរនាក់ទៀតបានរងរបួសធ្ងន់

ក្នុងនោះមានកូនកែតម្នាក់ផងដែរ ដោយសាររថយន្តបើកបុកពីក្រោយខណៈដែកអ្នករងគ្រោះកំពុងជិះម៉ូតូឌុបគ្នានៅលើដងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិង ថ្ងៃទី៤ ឆ្នាំ២០១៨ វេលាម៉ោង 9,00នាទី លើផ្លូវជាតិលេខ33 ចំនុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ ស្របទិសគ្នា ។

ម៉ូតូជនរងគ្រោះ ធុនC125 016 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1J-2547 ជិះគ្នា៣នាក់ បើកបរដោយឈ្មោះ អេង សារិ ភេទស្រី អាយុ៣៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ អេង សារ៉យ ភេទស្រី អាយុ២៦ឆ្នាំ និងកូនង៉ែតម្នាក់ នៅភូមិ កោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុក កំពង់ត្រាច ទិសដៅម៉ូតូ ពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុខាងលើក៏បានបត់ឆ្វេងឆ្លងកាត់ផ្លូវ ខណៈពេលបត់បានពាក់កណ្តាលផ្លូវ ក៏មានរថយន្ត1គ្រឿង ម៉ាកហុីហិនដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3C 5700 ទម្ងន់ផ្ទុកចំណុះ ៥តោន បានបុកពីក្រោយបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ទិសដៅរថយន្ត ពីជើងទៅត្បូង។
សាក្សីបានឱ្យដឹងថា ករណីនេះបណ្តាលអោយអ្នករួមដំណើពីក្រោយ ឈ្មោះអេង សារ៉យ ស្លាប់ភ្លាមៗនៅក្នលែងកើតហេតុតែម្តង ។

ចំពោះ ម៉ូតូនឹងរថយន្ន ខូចស្រាល យកមករក្សាទុកនៅអធិការដ្ឋានរងចាំដោះស្រាយតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!