ព្រឹតិ្តការណ៍ថ្មីៗ

ភ្លើងប្រចណ្ឌ ប្តីជាយោធាចាក់សាំងដុតធ្វើអត្តឃាតខ្លួនឯង ឆេះទាំងផ្ទះហ្មត់

7 ខែ មុន 835 តូ សុផល

បាត់ដំបង ៖ បុរសម្នាក់យកសាំងចាក់នៅលើខ្លួនប្រាណ ព្រមទាំងបានដុតធ្វើខ្លួនអត្តឃាតនៅក្នុងផ្ទះនោះតែម្តង

បណ្តាលឱ្យស្លាប់និងឆេះទាំងផ្ទះអស់ហ្មត់ផងដែរ ដោយសារែទំនាស់កើតចេញពីប្រចណ្ឌប្រពន្ធ ជសមួយអ្នកដ៍ទៃ។

បើតាមមន្ត្រីនគរបាលថា ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ៨ និង ១០ នាទី យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិបាយដំរាំ ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមនគរបាលប្រាប់ថា នៅមុនពេលកើតហេតុអ្នកជិតខាង បានឮសំឡេងឈ្លោះប្រកែកគ្នារវាងប្តី
ប្រពន្ធ ដោយសារតែប្តីប្រចណ្ឌប្រពន្ធ ។ ហើយការឈ្លោះប្រកែកគ្នានេះ បានបង្កទៅជាធំឡើងៗ ទើបឈានដល់ការយកដបសាំងដែលដាក់លក់នៅខាងមុខផ្ទះ មកគម្រាមដុតសម្លាប់ខ្លួន បើទោះបីជាមានការអន្តរាគមន៍ពីប្រជាពលរដ្ឋដែលនៅជិតខាងក៏ដោយ ក៏បុរសរូបនេះមិនស្តាប់ដែរ ព្រមទាំងបានគម្រាម
ចាក់សាំងដុតជាមួយគ្នាបើមាននរណាម្នាក់ចូលទៅក្នុងផ្ទះនេះ ។

មន្ត្រីនគរបាលបន្តទៀតថា មួយសន្ទុះក្រោយមកក៍ឃើញមានអណ្តាតភ្លើង
ឆាបឆេះឡើងតែម្តង ដោយគ្មានអ្នកណាហ៊ានចូលជួយឡើយរហូតភ្លើង
ឆេះខ្លោចទាំងស្រុង បើទោះបីជាមានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលខេត្តក៏ដោយ។

នគរបាលថា បុរសជាប្តីឈ្មោះ ភ្លឿន ទិត្យ អាយុ៣៨ឆ្នាំ មុខរបរជាយោធាផ្នែកសឹករង ខេត្តបាត់ដំបង ឋានៈអនុសេនីយ៍ឯង បានស្លាប់ដោយការធ្វើ អត្តឃាតខ្លួនឯង និងឆេះតូបលក់ឥវ៉ាន់ដែលមានទំហំ ៤m ×៥m ធ្វើអំពីឈើ ប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសី ដោយឡែកទ្រព្យសម្បត្តិក៏ត្រូវឆេះទាំងស្រុងដែរដោយគ្មានបានយកចេញទាន់ឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!