ព្រឹតិ្តការណ៍ថ្មីៗ

តាក់ស៊ីជាច្រើនគ្រឿងឈប់ចាប់ម៉ូយ យ៉ាងអាណាធិបតេយ្យ នៅផ្លូវសហព័ន្ធរុស្ស៊ី អាជ្ញាធរខណ្ឌសែនសុខ បង្ខំចិត្តឃាត់យកមកអប់រំ!

3 ខែ មុន 321 តូ សុផល

ភ្នំពេញ ៖ រថយន្តតាក់ស៊ី ១២គ្រឿងទៀតហើយ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចាប់ឃាត់ យកមករក្សាទុកនៅក្នុងបរិវេណ សាលាខណ្ឌសែនសុខ ដោយសារតែឈប់ចតចាប់ម៉ូយរញ៉េរញ៉ាយ នៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី បង្កភាពបាត់បង់សណ្តាប់ធ្នាប់សាធារណះ និងមិនស្តាប់តាការណែនាំ ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ ប្រាប់អោយដឹងថា រថយន្តតាក់ស៊ី ទាំង១២គ្រឿងនេះ ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ អាជ្ញាធរខណ្ឌសែនសុខ ចាប់ឃាត់យកមករក្សាទុក នៅក្នុងបរិវេណសាលាខណ្ឌសែនសុខ នៅរសៀលថ្ងៃ​ទី៣ ខែមឧសភា ឆ្នាំ២០១៨នេះ ដោយសារតែឈប់ចតចាប់ម៉ូយរញ៉េរញ៉ាយ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសា​ធារណះ នៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី នៃមូលដ្ឋានខណ្ឌសែនសុខ ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ បន្តថាការចាប់ឃាត់រថយន្តតាក់ស៊ី ដែលបង្កភាពអនាធិបតេយ្យ បណ្តាលអោយមានការក​កស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយនៅលើមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រមាណ ១២គ្រឿងនេះ គឺដោយអនុវត្តតាមសេចក្តីណែនាំពីសំណាក់លោក ម៉ូវ ម៉ានិត អភិបាល នៃគណះអភិបាលខណ្ឌសែនសុខ នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីពេលកន្លងទៅថ្មីៗនេះ ។

លោកបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ន រថយន្តទាំង១២គ្រឿងនេះ ត្រូវបានរក្សាទុកនៅក្នុងនៅក្នុងបរិវេន សាលាខណ្ឌសែនសុខ⁣ រងចាំការដោះស្រាយ និងអប់រំណែនាំ នៅពេលក្រោយទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ