ព្រឹតិ្តការណ៍ថ្មីៗ

កសិដ្ឋានចិញ្ចឹមជ្រូកជនជាតិក្នុងដែនជម្រកសត្វព្រៃភ្នំណាមមលៀរ នឹងត្រូវបង្កើតឡើងដើម្បីជួយលើកស្ទួយជីវភាពសហគមន៍

3 ខែ មុន 79 តូ សុផល

ខេត្តមណ្ឌលគិរី ៖ នាពេលឆាប់ៗខាងមុខនេះដែនជម្រកសត្វព្រៃភ្នំណាមលៀរ នឹងត្រូវបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង

ដោយមានការថែទាំពីមន្រ្តីឧទ្យានុរក្សដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់សហគមន៍តំបន់ការពារធម្មជាតិ ដែលមានការជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន។ នេះបើយោងតាមលោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ។

ការថ្លែងបែបនេះ បន្ទាប់ពីក្រុមការងារក្រសួងបរិស្ថាន ដឹកនាំ
ដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះសិក្សាលទ្ធភាពជ្រើសរើសទីតាំងផលិតកូនជ្រូកពូជជនជាតិភាគតិច នៅស្នាក់ការអភិរក្សនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលស្ថិតក្នុងស្រុកពេជ្រា​ដា​ ​ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។

លោកវុធ សារុំ បានថ្លែងឲ្យដឹងថា តាងនាមដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោកពិតជារីករាយចំពោះគម្រោងចិញ្ចឹមជ្រូកពូជនេះ ហើយមន្រ្ដីឧទ្យានុរក្សក៏បានប្តេជ្ញាចូលរួមអនុវត្តន៍គម្រោងនេះឱ្យបានជោគជ័យសំដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស​ ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាសហគមន៍រស់នៅក្នុងតំបន់នោះផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់