ព្រឹតិ្តការណ៍ថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយយុវជនម្នាក់របួសធ្ងន់

3 ខែ មុន 79 តូ សុផល

បាត់ដំបង៖សេចក្តីរាយការណ៍ពីស្រុកភ្នំព្រឹកបានអោយដឹងថាមានម៉ូតូពីរគ្រឿងបើកបរទិសដៅស្របគ្នាពីជើងទៅត្បូងយ៉ាងលឿនស្រាប់តែម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C 125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 1J-8512 បើកបរដោយឈ្មោះ វង់ សុខា ភេទប្រុស អាយុ៣២ បុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលអោយរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង ២០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ចំណុុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សៀក ជន ភេទប្រុស អាយុ១៨ឆ្នាំ បើកបរម៉ូតូម៉ាកវេវ សេរីចាស់ បើកគ្មានភ្លើងទើបម៉ូតូបង្កហេតុខាងលើបុកផ្លោងធ្លាក់ផ្កាប់មុខពីលើម៉ូតូរបួសធ្ងន់ តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះនៅមន្ទរពេទ្យស្រុកសំពៅលូនរីឯម៉ូតូទាំងពីរគ្រឿងរក្ដាទុកនៅប៉ុស្តិ៍នរគរបាល ឃុំភ្នំព្រឹករងចាំកាសរដោះស្រាយនៅពេលក្រោយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ