ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពមានបេសកម្មបន្តថែរក្សាការពារសន្តិភាព ការពារបូរណៈភាពទឹកដី និងអធិបតេយ្យភាពរបស់ជាតិ

5 ខែ មុន 13 តូ សុផល

ភ្នំពេញ៖ នៅ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោកបានថ្លែងថា កងទ័ពជំនាន់នេះ និងជំនាន់ បន្តបន្ទាប់ មានបេសកម្មបន្តថែរក្សាការពារសន្តិភាពជូនប្រជាជននៅគ្រប់ជំនាន់ ហើយមានតួនាទីភារកិច្ច និងកាតព្វកិច្ចដ៏សំខាន់បំផុត នោះគឺការពារសុខសន្តិភាព ការពារស្ថិរភាពសង្គម និងសន្តិសុខជាតិ ការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពារបូរណៈភាពទឹកដី និងអធិបតេយ្យភាពរបស់ជាតិ។

​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិធីសម្ពោធអគារចំនួន ០៣ខ្នង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ចាម យោធភូមិភាគទី២ កងយោធពលខេមរភូមិន្ទ ក្រោមជំនួញឧបត្ថម្ភ ពីក្រសួងការពារប្រទេស សាធារណរដ្ឋ សង្គមនិយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម វៀតណាម ។​​​​​​​​

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ អគ្គបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកដែលជានិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាកាល តែងតែយកចិត្តទុកដាក់ចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពដែល កំពុងតែបំពេញភារកិច្ចប្រកបដោយឆន្ទៈ ក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៃមាតុភូមិយើង។

ថ្ងៃនេះគឺជាពេលវេលាល្អប្រសើរបំផុត តាំងនាមថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំ កងទ័ពជើងគោក និងក្នុងនាមខ្លួនលោកផ្ទាល់សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម តាម រយៈលោកវរសេនីយ៏ឯក ង្វៀន អាញ់យុង ប្រធានការិយាល័យ អនុព័ន្ធយោធា អមស្ថានទូត សាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ចាមដែលនឹងត្រូវដាក់សម្ពោធជាផ្លូវការ នាឧិកាសនេះ ។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា សមត្ថភាព និងស្មារតីអង់អាចក្លាហានរបស់កងទ័ពខ្មែ រនៅជំនាន់នេះ គឺដិតដាមដោយគំរូវីរៈភាពរបស់កងទ័ពនៃជំនាន់ដូនតាយើង និងជំនាន់អ៊ុំពូមីងជាវីរៈយោធិនគំរូ ដែលបានប្រយុទ្ធ និងកសាងសន្តិភាពដោយការលំបាកបំផុត។ ក្នុងនាមលោកផ្ទាល់ជាយោធិនជំនាន់ក្រោយមួយរូប ក៏ដូចជាក្នុងនាមជំនួសមុខជូនយោធិនជំនាន់បន្ត វេនទាំងអស់ខ្ញុំសូមថ្លែងអំណរគុណ ដោយសេចក្តីគោរពជានិច្ច ចំពោះពលីកម្ម និងការលះបង់គ្រប់ បែបយ៉ាង របស់យោធិនជំនាន់មុនដែលជាយុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុជាតិ មាតុភូមិ។

គួរបញ្ជាក់ថា នៅក្នុងនោះមានពិធីប្រគល់អំណោយជានិមិត្តរូប: ថវិការ ១០លានរៀល សំរាប់អង្គភាព យោធិន ចំនួន ២៨៦នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល គ្រួសារទ័ព៥០នាក់ ម្នាក់ៗទទួលបាន អង្ករ១បេ ២៥គីឡូ មី១កេះត្រីខ ១យួរ សារ៉ុងមួយ បីចេង២កញ្ចប់ ស្មើនិង ១គីឡូ និងថវិកា៥ម៉ឺនរៀល ក្នុងម្នាក់ៗ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ