ព្រឹតិ្តការណ៍ថ្មីៗ

ភ្លើង​ឆេះវីឡា​ ថៅកែ​តារាង​វាយកូនគោល​ (​អង្គរ​ហ្គោ​ល​ រី​សត​)​ នៅ​ក្រុង​សៀមរាប​

2 សប្តាហ៍ មុន 634 តូ សុផល

ខេត្តសៀមរាប​ ៖​ ផ្ទះ​វីឡា​ឈើ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ នៅ​រសៀល​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៨​ស្ថិត​នៅ​ តារាង​វាយកូនគោល​ (​អង្គរ​ហ្គោ​ល​ រី​សត​)​នៅ​ក្នុង​ក្រុម​ទី​ ៤​ ភូមិ​ រកា​ធំ​ សង្កាត់​ស្រ​ង៉ែ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​នោះ​មានឈ្មោះ​ ហូ​ ឡិច​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ មុខរបរ​ថៅកែ​ តារាង​វាយកូនគោល​ (​អង្គរ​ហ្គោ​ល​ រី​សត​)​ រស់នៅ​ក្នុង​ក្រុម​ទី​៤​ ភូមិ​រកា​ធំ​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១០​ម៉ែត្រ​។​

​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ខាងលើ​កម្លាំង​ជំនាញ​ បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​និង​កងរាជអាវុធហត្ថ​ខេត្ត​និង​រថយន្ត​អង្គភាព​បេ​តិក​ភ័​ណ្ឌ​ផង​ដែរ​។​

​កម្លាំង​សមត្ថកិច្ច​ ប្រើប្រាស់​រថយន្ត​សរុប​ ចំនួន​ ១២​គ្រឿង​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចំនួន​ ៥​គ្រឿង​ ប្រើ​ទឹក​អស់​ ៣៥​ឡាន​ កងរាជអាវុធហត្ថ​ ៦​គ្រឿង​ ប្រើ​ទឹក​អស់​ ៥​ឡាន​ នគរបាល​បេ​តិ​ភ័​ណ្ឌ​ មួយ​គ្រឿង​ ប្រើ​ទឹក​អស់​ ១០​ឡាន​។​ ការ​សន្និដ្ឋាន​ករណី​ឆេះ​នេះ​បណ្តា​មក​ពី​រន្ទះបាញ់​ឆេះ​នៅ​ម៉ោង​ ៥​នឹង​២០​នាទី​ និង​រលត់​ទៅ​វិញ​ទាំងស្រុង​ នៅ​ម៉ោង​៧​នឹង​១៣​នាទី​យប់​។

​ ចំណែកឯ​ សម្ភារៈ​នៅ​ក្នុងផ្ទះ​បណ្តាល​ឲ្យ​មានការ​ខូចខាត​ទាំងស្រុង​។​ តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជីវិត​ឡើយ​៕ ប្រភព៖ http://cambodiapolice.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ