ព្រឹតិ្តការណ៍ថ្មីៗ

(រន្ធត់ណាស់)រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គ​រ បុកយុវជនម្នាក់​ស្លាប់ ​នៅ​ស្រុក​មង្គល​បូ​រី​

4 ខែ មុន 528 តូ សុផល

បន្ទាយ​មាន​ជ័យ​៖​ បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​អង្គ ​បុក​ស្លាប់​នៅ​ហ្នឹង​កន្លែង​យ៉ាង​អ​នោ​ច​អ​ធ័​ម​។ហេតុការណ៍នេះ កើតឡើងកាលពី ​រសៀល​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ភូមិ​អូរ​ស្ងួត​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​។​

 ​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ ​ឈ្មោះ​ សាយ​ សិរី​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​រ៉ា​ចំការ​ចេក​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​។​
​ ​
​អ្នក​ឃើញ​ហេតុ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិ​ក​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៦​ ដែល​ពាក់​ស្លាក់​លេខ​ បន្ទាយ​មាន​ជ័យ​ 1M-8724​ ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ខាង​បាន​ទៅ​បុក​រថយន្ត​ធុន​ធំ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-2383​ របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គ​ ដែល​មក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ហើយ​ម៉ូតូ​បណ្តាល​ខ្ទេច​រួច​ផ្នែក​ខាង​មុខ​ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។​

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​មង្គល​បូ​រី​បាន​ចុះ​មក​ពិនិត្យ​ភ្លាមៗ​ហើយ​វាស់វែង​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​និង​ខ្ទេច​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​លើ​វ៉ា​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​និង​មើល​ខាង​មុខ​បណ្តាល​ទៅ​បុក​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គ​បណ្តាល​ស្លាប់​ភ្លាមៗ​។​

​ក្រោយ​ពេល​វាស់វែង​ហើយ​បាន​នាំ​យក​រថយន្ត​និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ