ព្រឹតិ្តការណ៍ថ្មីៗ

រូបសម្បត្តិប៉ុណ្ណឹងដែរ ទូលតែខ្វិតលក់ក៍រស់តែ ម៉េចទៅលក់ថ្នាំញៀនវិញ…?

5 ខែ មុន 494 តូ សុផល

ភ្នំពេញ៖ មិនថាវ័យចាស់ ឬក្មេងទេ បានធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀនដកខ្លួនមិនរួច ហើយអ្នកខ្លះទៀតបានក្លាយខ្លួនទៅជា អ្នកប្រើប្រាស់ ចែកចាយ និងលក់ដូរក៍មាន។ជាក់ស្តែងនារីវ័យក្មេងត្រូវកម្លាំងនគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យទី១ ឃាត់ខ្លួន ស្តីពីករណី ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃ ព្រហស្បតិ៍ ៤រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹង ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ​២០១៨

វេលាម៉ោង​១៦ និង០០នាទី មុនការឃាត់ខ្លួន សមត្ថកិច្ច ធ្វើការល្បាតពួន ស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច ផ្លូវ​លំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ​មាន ​ឈ្មោះ សាង សេងហុង ភេទ ស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​មិនពិតប្រាកដ ទីលំ​នៅ​ផ្ទះជួល ​ ផ្លូវ​លំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១៨ កញ្ចប់ថង់(កញ្ចប់ធំ០១ និង កញ្ចប់តូច១៧) ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ សាង សេងហុង ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ