ព្រឹតិ្តការណ៍ថ្មីៗ

សម្បូរណាស់! ចាប់រថយន្ត១៤គ្រឿងបើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​បណ្ណ​បើកបរ​ និង​មាន​បណ្ណ​បើក​បរ​ មិន​ត្រឹម​ត្រូវ

3 ខែ មុន 45 តូ សុផល

ព្រះសីហនុ៖នៅ​រសៀលថ្ងៃ​ព្រហស្បតិ៍​ ៤រោច​ខែ​ពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​

ដោយ​មាន​បទ​បញ្ជាពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះ​សីហនុ​ លោកឧត្តមសេនីយ៍ត្រី​ អ៉ី​ សុខា​ ស្នងការរងផែនសណ្តាប់ធ្នាប់​ បាន​ឲ្យ​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដឹកនាំ​កម្លាំង​ចំនួន​ ២០នាក់​​ ដើម្បី​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជាពិសេស​ អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ​ មានគោលដៅ​ ចំនួន​ ០២គោលដៅ​។
លោកស្នងការបន្តថាៈ១-គោលដៅ​លើផ្លូវវិថី២ធ្នូ​ ត្រង់ណុច​ ជិត​សណ្ឋាគារ​សុខា​ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ។
២-គោលដៅ​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​ ស្តុបកាល់តិច​ ស្ថិតនៅសង្កាត់លេខ២​ ក្រុងព្រះសីហនុ​ ។
លទ្ធផលសរុប​ ឃាត់រថយន្តបានចំនួន​ ១៤គ្រឿង​ មានដូចខាងក្រោម​  ៖

១-រថយន្តម៉ាក​ TACOMA  ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2Z-3903  ។
២-រថយន្តម៉ាក​ LEXUS RX300 ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AM-2127 ។
៣-រថយន្តម៉ាក​ LEXUS RX300 ពណ៌​ ស​ គ្មានផ្លាកលេខ​ ។
៤-រថយន្តម៉ាក​ LEXUS​ RX​300​ពណ៌​ ស​ ពាក់ផ្លាកលេខ​សៀមរាប​2-2874​ ។
៥-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8103  ។
៥-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8103  ។
៦-រថយន្តម៉ាក​ HIGHLANDER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AS-9757 ។
៧-រថយន្តម៉ាក​ PREVIA  ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2J-8168  ។
៨-រថយន្តម៉ាក​ CAMRY បាឡែន​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-3887  ។
៩-រថយន្តម៉ាក​ LEXUS RX300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AS-1278 ។
១០-រថយន្តម៉ាក​ HIGHLANDER ពណ៌ បៃតង​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AG-2382 ។
១១-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AP-7857 ។
១២-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AP-1569  ។
១៣-រថយន្តម៉ាក​ LEXUS​ RX​300 ពណ៌ ស ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-6949 ។
១៤-រថយន្តម៉ាក​ TOYOTA  ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2C-8868 ។
រថយន្ត​ទាំងអស់​ បើកបរ​ដោយ​ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​ និង​មាន​បណ្ណ​បើក​បរ​ មិន​ត្រឹម​ត្រូវ​ តាម​ច្បាប់​កំណត់​ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ជា​បណ្ដោះ​អាសន្ន​​ និង​សុំ​គោលការណ៍​ពី​ឯកឧត្តម​ ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត​  ដើម្បី​អនុវត្ត​បន្ត​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ