ព្រឹតិ្តការណ៍ថ្មីៗ

និយាយរឿងទឹកភ្លៀង អាប៉ោងបៀ ក្រែងអាប់ឈ្មោះ បង្អួសទៅបង្រ្កាបទីតាំងជល់មាន់មួយកន្លែង

2 ខែ មុន 117 តូ សុផល

ខេត្តបាត់ដំបង៖នៅថ្ងៃ ព្រហស្បតិ៍០៤រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០ ៣ ខែ ឧសភាគ.ស ២០១៨ វេលាម៉ោង១៤និង០០នាទី អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេ នីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគ រ បាលខេត្តបាត់ដំបង ព្រមទាំងមតិដឹកនាំជំនាញរ បស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បាន ដាក់បទបញ្ជាដល់កម្លាំងផែ្នកជំនាញ សហការណ៍ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលតាម៉ឺនស្រុកថ្មគោលចុះបង្រ្កាបទីតាំងសង្វៀនជល់មាន់ ០១កន្លែងធ្វើឃាត់ខ្លួនមនុស្សចំនួន០២នាក់៖

1-ឈ្មោះ រ៉ង​ រ៉ុង​ ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិថ្មីឃុំតាម៉ឺន ត្រូវជាម្ចាស់ផ្ទះ
2-ឈ្មោះ រើន​ រឿត​ ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុងស្រុកឯកភ្នំ
​ដកហូតបានសម្ភរៈវត្ថុតាងមានៈ
​ -មាន់ជល់ចំនួន០៥ក្បាល
​ -របាំងជាសង្វៀនជល់មាន់ចំនួន ០១
​ -ម៉ូតូចំនួន០៣គ្រឿង
អ្នកប្រព្រឹត្តិត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពបន្តទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ