ពោធិ៍សាត់៖ មនុស្ស១៤នាក់ដែលគេដឹងថា ជា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា
«អង្គការការពារបរិស្ថាន និងអភិរក្សសត្វព្រៃ ព្រៃឈើកម្ពុជា» ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បើកប្រតិបត្តិការឃាត់ខ្លួន និងយកទៅសាកសួរនាំតាមនីតិវិធីច្បាប់ បន្ទាប់ពីក្រុមទាំងនេះដើរដាក់កុងត្រូលជជុះតាមផ្លូវ សំឡុតយកលុយពីបទល្មើសនានា និងពីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យរួចមកនោះ។
បើតាមមន្ត្រីនគរបាលឱ្យដឹងថា ប្រតិបត្តិការដែលទទួលបានការគាំទ្រពីមហាជនខាងលើនេះ ដឹកនាំដោយលោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៥ ចំណុចគីឡូម៉ែត្រលេខ៦២ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមលោក ប៊ូ ង៉ែត អធិការរងនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្រោយទទួលបានបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ កម្លាំងអធិការនគរបាលស្រុកវាលវែង ដែលដឹកនាំដោយលោកអធិការ ធាង ឡេង បានចុះប្រតិបត្តិការភ្លាមៗ និងឃាត់បានមុខសញ្ញាចំនួន ១៤នាក់ យកមកចាត់ការតាមនីតិវិធីច្បាប់។
មុខសញ្ញាទាំង១៤នាក់នោះ រួមមាន៖ ឈ្មោះ ញ៉ែម ផៃមន្នី ជាប្រធានលេខាតំបន់៥ នៃអង្គការការពារបរិស្ថាន និងអភិរក្សសត្វព្រៃ ព្រៃឈើកម្ពុជា។ ឈ្មោះ អ៊ីង កន, កន ថៃ និងឈ្មោះ ផែង សុគុណ ជាសមាជិកអង្គការ។ ឈ្មោះ ហ៊ុន ទី, កែវ ដារ៉ាវុធ, យឿង ម៉ៃតី, ធន់ សុខុន, នុត វណ្ណា, ឃុត សុខឃីម, ញ៉ិលវណ្ណា, ទិត យួម, ហួន ហា និងឈ្មោះ ព្រាប ហុន ជាមន្ត្រីអង្គការ។ ក្រៅពីការឃាត់ខ្លួនសមត្ថកិច្ចក៍ដកហូតមធ្យោបាយម៉ូតូ៣គ្រឿងោងដែរ ព្រមទាំងប័ណ្ណអង្គភាព និងទូរស័ព្ទ។
លោកអធិការរង ប៊ូ ង៉ែត បានបន្តថា បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ និងបន្តចាត់ការតាមនីតិវិធីច្បាប់។ ក្រោយៗកុំចេះតែហ៊ាន!!!!! ៕
Tag: ឃាត់ខ្លួន