ព្រឹតិ្តការណ៍ថ្មីៗ

Breaking News ព្យុះកំណាចសម្លាប់មនុស្ស៧៤នាក់នៅ​ឥណ្ឌា

4 ខែ មុន 157 តូ សុផល

ឥណ្ឌា ៖ យ៉ាងហោច មនុស្សណាស់៧៤នាក់បានស្លាប់និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស

នៅពេលដែលព្យុះធូលីដ៏មានឥទ្ធិពលមួយ បោកបក់មកលើរដ្ឋភាគខាងជើងរ៉ាចាស្ថាន និងរដ្ឋឧត្តប្រទេស ប្រទេសឥណ្ឌា។

ព្យុះកាលពីថ្ងៃពុធម្សិលមិញ បានធ្វើឲ្យអាក់ខានផងដែរដល់ការផ្គត់ផ្គង់អគ្គិសនី រំលើងដើមឈើ បំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ និងសម្លាប់សត្វចិញ្ចឹមជាច្រើនក្បាលទៀតផង។

បើតាមមន្ត្រីក្នុងតំបន់ និយាយថាភាគច្រើននៃអ្នកស្លាប់ បានលង់ដំណេក ពេលដែលផ្ទះរបស់ពួកគេបាក់រលំកិន ក្រោយរងការវាយប្រហារដោយសន្ទុះដ៏ខ្លាំងក្លារបស់ផ្លេកបន្ទោ។

សូមបញ្ជាក់ថា ព្យុះធូលី គឺជារឿងធម្មតាទៅហើយនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា អំឡុងរដូវក្តៅ ប៉ុន្តែការបាត់បង់អាយុជីវិតមនុស្សក្នុងទំហំច្រើនបែបនេះ មិនមែនជារឿងធម្មតានោះទេ។
ព្យុះនេះដែរ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ស្រុកចំនួន៣ គឺស្រុកអាល់វ៉ា បារ៉ាតពួ និងស្រុកដូលពួ ជាកន្លែងដែលមនុស្សយ៉ាងហោច២៩នាក់ ត្រូវបានសម្លាប់។ ក្រុមមន្រ្តីអះអាងថា ស្រុកអាល់វ៉ា រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។ សាលារៀននៅក្នុងស្រុកមួយនេះ ត្រូវបានបិទទ្វារទាំងស្រុង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ